បើតាមព័ត៌មានចុងក្រោយមួយ ពីក្រសួងការពារជាតិរុស្ស៊ី ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី បានឱ្យដឹងថា កងទ័ពរុស្ស៊ីបានវាយកាន់កាប់ ទីតាំងបញ្ចេញព័ត៌មាន ព្រមទាំងឃ្លាំងស្បៀងនិងម្ហូបអាហារ នៅក្នុងទីលានប្រយុទ្ធនាទីក្រុងម៉ារ៉ូពិល (Mariupol) នៃប្រទេសអ៊ុយក្រែន។
ប្រភពដដែលបានឱ្យដឹងផងដែរថា ដោយឡែកមកដល់ពេលនេះ «នៅចន្លោះទីក្រុងគៀវនិងទីក្រុងខារ៉ូកូស ឃ្លាំងផ្ទុកអាវុធ គ្រាប់រំសេវធំៗ ដែលមានសមត្ថភាពដាក់បានរាប់ពាន់តោន ដែលកងទ័ពអ៊ុយក្រែន រត់ចោលនោះ ត្រូវបានកងទ័ពរុស្ស៊ី គ្រប់គ្រងនិងយកទៅប្រើប្រាស់»។
