ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងទទួលបានដ្រូនពិឃាត ប្រភេទថ្មី Phoenix Ghost ពីអាមេរិក

បរទេស៖ មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងបញ្ជូនយន្តហោះដ្រូនពិឃាត Phoenix Ghost ថ្មីបំផុតរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។ បណ្តាប្រទេសណាតូ បាននិងកំពុងបង្កើនអាវុធដល់កៀវ បន្ទាប់ពីរុស្ស៊ីបានបើកការវាយលុក យោធាប្រឆាំងនឹងប្រទេសនេះ កាលពីចុងខែកុម្ភៈ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា យន្តហោះដ្រូនគ្មានមនុស្សបើកនេះ “ត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័សដោយកងទ័ពអាកាស ដើម្បីឆ្លើយតបជាពិសេសទៅនឹងតម្រូវការរបស់អ៊ុយក្រែន” ។ នៅក្នុងការពិភាក្សាជាមួយភាគីអ៊ុយក្រែនអំពីតម្រូវការរបស់ពួកគេ យើងជឿថាប្រព័ន្ធពិសេសនេះនឹងសមនឹងតម្រូវការរបស់ពួកគេយ៉ាងខ្លាំង ជាពិសេសនៅភាគខាងកើតអ៊ុយក្រែន”។

លោក Kirby បាននិយាយថា ដ្រូនពិឃាត Phoenix Ghost គឺស្រដៀងទៅនឹងយន្តហោះគ្មានមនុស្សបើក Switchblade kamikaze ដែលទីក្រុងវ៉ាស៊ីនតោនបានសន្យារួចហើយជាមួយនឹងរដ្ឋាភិបាលទីក្រុងគៀវ ។ អ្នកនាំពាក្យរូបនេះបាននិយាយថា យន្តហោះគ្មានមនុស្សបើកនេះ “ត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការយុទ្ធសាស្ត្រ” ហើយអាចត្រូវបានប្រើសម្រាប់ការឃ្លាំមើល ប៉ុន្តែ “ការផ្តោតសំខាន់របស់វាគឺការវាយប្រហារ” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top