បរទេស៖ ក្រសួងការពារជាតិបានរុស្ស៊ី ពន្យល់កាលពីថ្ងៃសុក្រថា ទាហានអ៊ុយក្រែន និងសមាជិកនៃកងវរសេនាតូច Neo-Nazi Azov ដែលនៅតែស្ថិតនៅរោងចក្រដែក Azovstal ឡោមព័ទ្ធក្នុងទីក្រុង Mariupol នៅតែមានឱកាសអាចចុះចាញ់នឹងយោធារុស្ស៊ីបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា មួយថ្ងៃមុននេះ គឺរដ្ឋាភិបាលទីក្រុងមូស្គូបានប្រកាសពីការដណ្តើមបានទីក្រុង Mariupol ដោយប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានអំពាវនាវឱ្យបញ្ឈប់ការវាយលុកលើរោងចក្រ Azovstal ដែលនៅតែជាបន្ទាយចុងក្រោយ របស់កងកម្លាំងអ៊ុយក្រែន នៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រ។ លោក ពូទីន បានបញ្ជាជំនួសវិញថា កងទ័ពរុស្ស៊ីគួរតែ «បិទតំបន់នោះ ដើម្បីកុំឲ្យសត្វរុយឆ្លងកាត់»។
នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីរបស់ខ្លួន ក្រសួងការពារជាតិបានចង្អុលបង្ហាញថា ការផ្តល់ជូនដើម្បីឱ្យកងទ័ពអ៊ុយក្រែន ចុះចាញ់ សម្រាប់អ្នកដែលនៅខាងក្នុងរោងចក្រ នៅតែមានដដែល។ “នៅពេលណាមួយ រុស្ស៊ីបានត្រៀមខ្លួន រួចជាស្រេច ក្នុងការណែនាំបទឈប់បាញ់ និងប្រកាសផ្អាកមនុស្សធម៌ ដើម្បីចាប់ផ្តើមការជម្លៀសជនស៊ីវិល (ប្រសិនបើពួកគេពិតជានៅក្នុងរចនាសម្ព័ន្ធក្រោមដីនៃរោងចក្រដែក) និងកងទ័ពនៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន និងជាតិនិយម៕
ប្រែសម្រួលៈ ណៃ តុលា
