គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានថា ការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសរបស់លោក គឺគ្រាន់តែជាការចាប់ផ្តើម ហើយថា ទីក្រុងម៉ូស្គូ មានគំនិតចង់ចាប់យកប្រទេសផ្សេងទៀត បន្ទាប់ពីឧត្តមសេនីយ៍រុស្ស៊ី បានលើកឡើងថា ខ្លួនចង់គ្រប់គ្រងទាំងស្រុង លើភាគខាងត្បូងអ៊ុយក្រែន។
“ប្រជាជាតិទាំងអស់ ដែលជឿលើ ជ័យជំនះនៃជីវិតលើសេចក្តីស្លាប់ ត្រូវតែប្រយុទ្ធជាមួយយើង ។ ពួកគេត្រូវតែជួយយើង ពីព្រោះយើងជាអ្នកទីមួយនៅក្នុងក្រុម ។ ហើយអ្នកណានឹងមកបន្ទាប់?” លោក Zelenskyy បានថ្លែងដោយគូសបញ្ជាក់តាមរយៈវីដេអូកាលពីល្ងាចថ្ងៃសុក្រ ។
លោក Rustam Minnekayev មេបញ្ជាការរងនៃស្រុកយោធាកណ្តាលរបស់រុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី ដោយបានលើកឡើងថាការគ្រប់គ្រងទាំងស្រុង លើភាគខាងត្បូងអ៊ុយក្រែន នឹងផ្តល់ឱ្យប្រទេសនេះ ចូលទៅកាន់ Transnistria ដែលជាផ្នែកបំបែកដោយរុស្ស៊ី កាន់កាប់ដោយ Moldova នៅភាគខាងលិច ។
រុស្ស៊ី នឹងកាត់ផ្តាច់ឆ្នេរសមុទ្រទាំងមូលរបស់អ៊ុយក្រែន ហើយមានន័យថា កងកម្លាំងរុស្ស៊ី ដែលរុញច្រានរាប់រយម៉ាយ ទៅភាគខាងលិច កាត់តាមទីក្រុងឆ្នេរសមុទ្រសំខាន់ៗរបស់អ៊ុយក្រែន Mykolaiv និង Odesa។
សេចក្តីថ្លែងការណ៍នេះគឺជាផ្នែកមួយ នៃការលម្អិតបំផុតអំពីមហិច្ឆតារបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន ហើយបង្ហាញថារុស្ស៊ី មិនមានផែនការ ដើម្បីរំសាយការវាយលុករបស់ខ្លួន នៅទីនោះ នៅពេលណាក៏បាន ក្នុងពេលឆាប់ៗនេះ៕
ដោយ៖ ម៉ៅ បុប្ផាមករា