ព័ត៌មានអន្តរជាតិ

Update: Zelensky ថ្កោលទោស​ផែនការ​របស់​អគ្គលេខាធិការ UN ក្នុង​ដំណើរ​ទស្សនកិច្ច​ នៅ​ទីក្រុង​មូស្គូ​ មុន​ទីក្រុងគៀវ

Update: ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ការសម្រេចចិត្ត របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres ដើម្បីធ្វើទស្សនកិច្ច នៅទីក្រុងមូស្គូ នៅថ្ងៃអង្គារ មុនពេលធ្វើដំណើរទៅកាន់ទីក្រុង គៀវ ។ នេះបើតាមការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មានបារំាង AFP នៅមុននេះបន្តិច។

លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន នៅរដ្ឋធានីអ៊ុយក្រែនថា “វាជាការខុសធម្មតា ក្នុងការទៅរុស្ស៊ីមុន ហើយបន្ទាប់មក ទៅអ៊ុយក្រែន” ។ លោក​បាន​បន្ថែម​ថា​៖ «​គ្មាន​យុត្តិធម៌ និង​គ្មាន​តក្កវិជ្ជា​ ក្នុងការធ្វើយ៉ាងដូច្នោះ នោះ​ទេ​»។

លោក បន្ថែមថា “សង្រ្គាមគឺនៅអ៊ុយក្រែន គ្មានសាកសពនៅតាមដងផ្លូវនៃទីក្រុងម៉ូស្គូទេ។ វា​នឹង​សម​ហេតុ​ផល​ ក្នុង​ការ​ទៅ​អ៊ុយក្រែន​ ជា​លើក​ដំបូង ដើម្បី​មើល​មនុស្ស​នៅ​ទី​នោះ ផល​វិបាក​នៃ​ការ​កាន់កាប់»។

លោកអគ្គលេខាធិការ អសប នឹងជួបលោក ពូទីន នៅថ្ងៃអង្គារ៍ នាទីក្រុងម៉ូស្គូ ហើយជួបលោក ហ្សាឡែនស្គី នៅថ្ងៃព្រហស្បត្តិ៍ សប្តាហ៍ក្រោយនេះ នាទីក្រុងគៀវ។

ប្រធានអង្គការសហប្រជាជាតិ ក៏មានគម្រោងជួបជាមួយបុគ្គលិក អង្គការសហប្រជាជាតិ ផងដែរ ដើម្បីពិភាក្សាអំពីការបង្កើនជំនួយ សម្រាប់ប្រជាជនអ៊ុយក្រែន។

ចាប់តាំងពីលោក Guterres បានចោទប្រកាន់រុស្ស៊ីថា បានរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដោយការបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន មេដឹកនាំរុស្ស៊ី បានបដិសេធមិនទាក់ទង ជាមួយលោកឡើយ។

ប្រមុខអង្គការសហប្រជាជាតិ មានទំនាក់ទំនងតិចតួចជាមួយ Zelensky ក្រៅពីការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ពីរថ្ងៃបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី បានចាប់ផ្តើម។

កាលពីថ្ងៃអង្គារ លោក Guterres ជាថ្មីម្តងទៀត បានថ្កោលទោសការវាយលុករបស់រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន ដោយបានអំពាវនាវឱ្យភាគីទាំងពីរ បញ្ឈប់ការប្រយុទ្ធគ្នា និងសង្កេតមើលបទឈប់បាញ់មនុស្សធម៌រយៈពេល ៤ថ្ងៃជុំវិញពិធីបុណ្យ Orthodox Easter ដែលជាថ្ងៃអាទិត្យ។

ប្រែសម្រួលដោយ៖ សយ សុភា

To Top