ព័ត៌មានអន្តរជាតិ

រុស្សីអះអាងថា បានបំផ្លាញអាវុធរបស់អាមេរិក និងអឺរ៉ុប ដែលផ្តល់ឲ្យអ៊ុយក្រែន

បរទេស៖ នៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃសៅរ៍ និងត្រូវបានយកមកចេញផ្សាយដោយ rt.com បានឲ្យដឹងថាកងកម្លាំង នៃប្រទេសរុស្សី បានបើកការវាយប្រហារបំផ្លាញនិងកំទេចបានឃ្លាំងស្តុកអាវុធធំមួយ របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលបានផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន។

ហេតុការណ៍ដែលបានកើតឡើង នៅក្នុងខេត្ត Odessa ប្រទេសអ៊ុយក្រែនហើយអជ្ញាធរក៏បានធ្វើការអះអាង អំពីហេតុការណ៍នេះផងដែរ ដោយបានបញ្ជាក់ថា កងកម្លាំងទ័ពអាកាសអ៊ុយក្រែន ក៏បានបាញ់កំទេចមីស៊ីល២គ្រាប់របស់រុស្សីផងដែរ ប៉ុន្តែ៤គ្រាប់ទៀត បានហោះសំដៅទីតាំងយោធា និងអគារពលរដ្ឋស៊ីវិលជាច្រើនកន្លែងផងដែរ ប៉ុន្តែនៅមិនទាន់អាចកំណត់ចំនួន នៃអ្នករងគ្រោះពិតប្រាកដនៅឡើយ។

យោងតាមការអះអាង ដោយអ្នកនាំពាក្យ របស់កងកម្លាំងយោធារុស្សី លោកមេបញ្ជាការ Igor Konashenkov បានបញ្ជាក់ថាមីស៊ីលរយៈចំងាយឆ្ងាយ ត្រូវបានប្រើប្រាស់និងបានបំផ្លាញទីតាំងស្តុកទុកអាវុធ ក្បែរទៅនឹងខេត្ត Odessa ដែលជាស្តុកអាវុធធំបំផុត របស់បរទេស ដែលបានឧបត្ថម្ភ ទៅឲ្យអ៊ុយក្រែន។

ទោះបីជាយ៉ាងណាក្តីក្រោយហេតុការណ៍ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញមកអះអាងថា៖ មកទល់ពេលនេះយើងអាចជឿជាក់បានថាមនុស្ស៨នាក់ បានបាត់បង់ជីវិតប្រមាណជា១៨ទៅ២០នាក់ទៀត រងរបួសក្នុងនោះមានទារកម្នាក់នៃអ្នកបាត់បង់ជីវិត៕ ប្រែសម្រួល៖ស៊ុនលី

To Top