ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ី បានវាយប្រហារ ស្ថានីយដឹកជញ្ជូនអាវុធបរទេស នៅជិត Odessa

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងរបស់រុស្ស៊ី បានបំផ្លាញស្ថានីយភស្តុភារ នៅឯអាកាសយានដ្ឋានយោធា ក្បែរទីក្រុង Odessa របស់អ៊ុយក្រែន ជាកន្លែង ដែលអាវុធបរទេសត្រូវបានរក្សាទុក។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងនៅរសៀលថ្ងៃសៅរិ៍ថា “រសៀលនេះ មីស៊ីលរយៈចម្ងាយឆ្ងាយ មានភាពជាក់លាក់ខ្ពស់ បាញ់ដោយកងកម្លាំងអាកាសរុស្ស៊ី បានបិទស្ថានីយដឹកជញ្ជូន នៅឯអាកាសយានដ្ឋានយោធា ក្បែរទីក្រុង Odessa ជាកន្លែងដែលអាវុធបរទេសដ៏ធំមួយ ដែលបានទទួលពីបណ្តាប្រទេសនៅអឺរ៉ុប ត្រូវបានរក្សាទុក”។

គួរបញ្ជាក់ថា យោធារុស្ស៊ីបានបំផ្លាញយន្តហោះ ១៤១គ្រឿង និងឧទ្ធម្ភាគចក្រ ១១០គ្រឿង ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ២៦៤គ្រឿង រថពាសដែកគ្មានមនុស្សបើក ៥៤១គ្រឿង រថក្រោះ ២៤៧៩ គ្រឿង និងរថពាសដែកប្រយុទ្ធផ្សេងទៀត ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន ២៧៨គ្រឿង កាំភ្លើងធំ និងកាំភ្លើងត្បាល់ ១០៨១គ្រឿង និងរថយន្តយោធាពិសេស ២៣១១ គ្រឿង៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top