ព័ត៌មានអន្តរជាតិ

លោក Macron ជាប់ឆ្នោត ជាប្រធានាធិបតីបារាំង សាជាថ្មី

ប៉ារីស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីបារាំង លោក Emmanuel Macron ជាផ្លូវការគឺ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មីម្តងទៀតហើយ សម្រាប់ការបោះឆ្នោតក្នុងឆ្នាំ២០២២នេះ។

លោក Macron បានទទួលសម្លេងការគាំទ្រ ដល់ទៅ៥៨,៦ភាគរយនេះបើយោងតាមការបង្ហាញ តួលេខដំបូងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះហើយលោកស្រីMarine Le Pen ដែលជាគូប្រជែងមកពី គណបក្សស្តាំនិយមបានទទួល សម្លេងគាំទ្រត្រឹមតែ៤១,៤ភាគរយ។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅក្រោយ ទទួលបានព័ត៌មាននេះហើយនោះលោក Macron បានថ្លែងបញ្ជាក់អំពីមហិច្ឆិតារបស់លោកសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីធ្វើឲ្យបារាំងកាន់តែ មានភាពឯករាជ្យនិងចូលរួមធ្វើឲ្យអឺរ៉ុបកាន់តែរឹងម៉ាំ ឡើងនិងបន្តធ្វើការវិនិយោគដើម្បីធ្វើឲ្យបារាំង ក្លាយទៅជាប្រទេសដែលមានប្រព័ន្ធអេកូឡូស៊ី ដ៏អស្ចារ្យផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top