ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីថាមពលអូទ្រីស៖ ទណ្ឌកម្មប្រឆាំងហ្គាស រុស្សី គឺជារឿងដែលមិនអាច ធ្វើទៅរួចឡើយ នៅពេលនេះ

បរទេស៖ចាប់តាំងតែពីហេតុការណ៍ វាយប្រហារទៅលើប្រទេសអ៊ុយក្រែន ដោយប្រទេសរុស្សី មកទណ្ឌកម្មនានាក៏ចាប់ផ្តើមកើតឡើងចំពោះរដ្ឋាភិបាលក្រុងមូស្គូជាពិសេសក្នុងនោះប្លុកអឺរ៉ុប បាននាំគ្នាធ្វើការប្តេជ្ញាចិត្តថា នឹងបញ្ចប់ការពឹងផ្អែកទៅលើធនធានហ្គាសនិង ប្រេងរបស់រុស្សីឲ្យបានត្រឹមឆ្នាំ២០២៧។

ទោះបីជាយ៉ាងណាក្តីកាលពីថ្ងៃម្សិលមិញនេះរដ្ឋមន្ត្រីថាមពល នៃប្រទេសអូទ្រីស ដែលជាសមាជិកមួយរបស់ អឺរ៉ុបដែលនោះបានធ្វើការលើកឡើង និងត្រូវបានយក មកចេញផ្សាយដោយ rt.com ថាការហាមឃាត់ថាមពលហ្គាស របស់រុស្សីមិនឲ្យនាំចេញទៅកាន់ បណ្តាប្រទេសនានាជាពិសេស អូទ្រីសនៅពេលនេះគឺជារឿងដែល មិនអាចទៅរួចនោះឡើយ។

លោករដ្ឋមន្ត្រីថាមពល Leonore Gewessler បានបញ្ជាក់ប្រាប់ទៅកាន់សារព័ត៌មានទៀតថា៖អូទ្រីសបច្ចុប្បន្ន គឺពឺងផ្អែកទាំងស្រុងទៅលើហ្គាស របស់ប្រទេស រុស្សីដល់ទៅ ៨០ភាគរយរួចទៅហើយ។ទណ្ឌកម្មប្រឆាំងទៅនឹងធនធានហ្គាសរុស្សីពេលនេះ គឺជារឿងដែលមិនអាចធ្វើទៅរួចឡើយ សម្រាប់យើងទោះបីជាប្រទេសមួយចំនួន អាចធ្វើបានក្តី។ ពួកយើងមិនអាចធ្វើបាននោះទេពីព្រោះថា យើងមិនអាចអត់ហ្គាសបានឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top