ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន៖ ទណ្ឌកម្មនឹងមិនអាចនាំយកសន្តិភាព ត្រឡប់មកវិញឡើយ

បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអាហ្សង់ទីនលោក Santiago Cafiero កាលពីចុងសប្តាហ៍ កន្លងមក
បានធ្វើការថ្លែងបញ្ជាក់ ទៅកាន់បណ្តាក្រុមសារព័ត៌មាន ទាំងឡាយថាការធ្វើទណ្ឌកម្ម នឹងមិនអាចជួយឲ្យយើងទទួលបានកិច្ចសន្ទនា គ្នាមួយដែលឆ្ពោះទៅរកសន្តិភាពងាយៗ ឡើយហើយបញ្ជាក់ថាប្រទេសរបស់លោក នឹងមិនចូលរួមដាក់ការរឹតត្បិតទាំងនេះទៅលើប្រទេស រុស្សីនោះដែរ។

មន្ត្រីការទូតជាន់ខ្ពស់រូបនេះ ដែលកំពុងមានវត្តមាន នៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាល បានធ្វើការថ្លែងការណ៍បែបនេះ ទៅកាន់សមភាគី អ៊ីតាលី លោករដ្ឋមន្ត្រីការបរទេស Luigi Di Maio ថា៖អ្វីដែលអាហ្សង់ទីនចង់ស្វះស្វែងរកនិងចង់ស្នើសុំនោះគឺវិលត្រឡប់មកតុចរចា គ្នាប៉ុណ្ណោះ។

លោក Cafiero ក៏បានថ្លែងទៀត ដែរថារដ្ឋាភិបាលអាហ្សង់ទីនមិនមានគោលការណ៍ ក្របខណ្ឌច្បាប់ដើម្បីកំណត់ដាក់ទណ្ឌកម្មដោយឯកតោភាគីនោះដែរប៉ុន្តែជំនួស មកវិញច្បាប់របស់ប្រទេសគឺបាន បញ្ចៀសរដ្ឋាភិបាលមិនឲ្យធ្វើសកម្មភាព បែបនេះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top