បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសទទួលយកសំណើររបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Naftali Bennett ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
មេដឹកាំទាំងពីរត្រូវបានគេដឹងថាបានធ្វើការ ពិភាក្សាគ្នាតាមទូរស័ព្ទទៅលើប្រធានបទនៃការដកកងកម្លាំងបដិវត្តអ៊ីរ៉ង់ IRGC ចេញពីបញ្ជីភេវរកម្របស់ អាមេរិក។
លោក Bennett បានថ្លែងនៅក្នុងសន្ទរកថាមួយក្រោយ កិច្ចប្រជុំនេះថា៖ខ្ញុំជឿជាក់ថាលោកប្រធានាធិបតី Biden ដែលជាមិត្តល្អពិតប្រាកដរបស់យើងនោះ នឹងមានការខ្វាយខ្វល់ អំពីសន្តិសុខរបស់យើងហើយច្បាស់ណាស់ នឹងមិនសម្រេចចិត្តក្នុងការដកឈ្មោះ IRGC ចេញពីបញ្ជីភេវរកម្មឡើយ។
លោកបន្តថា៖កន្លងមកអ៊ីស្រាអ៊ែលបានបញ្ជាក់ យ៉ាងច្បាស់ហើយអំពីជំហរបស់ខ្លួនថា IRGC គឺជាបណ្តាញភេវរកម្មដែលមានទ្រង់ទ្រាយធំជាងគេបំផុតក្នុងចំណោម អង្គភាពភេវរកម្មអន្តរជាតិទាំងឡាយលើលោក៕
ប្រែសម្រួល៖ស៊ុនលី