ព័ត៌មានអន្តរជាតិ

ស្លាប់១២ និងបាត់ខ្លួន១០នាក់ ក្នុងហេតុការណ៍លិចទូកនៅទុយនេស៊ី

ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ថាយ៉ាងហោចណាស់ ជនចំណាកស្រុកចំនួន១២នាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីទូក៤គ្រឿង ដែលដឹកជនចំណាកស្រុក ១២០នាក់ បានលិច ដែលចាកចេញពីឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសទុយនេស៊ី នេះបើតាមស្ថានីយ៍វិទ្យុឯកជន ឈ្មោះថា Mosaique FM របស់ប្រទេសទុយនេស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យ ។


យោងតាមស្ថានីយ៍វិទ្យុខាងលើ ជនចំណាកស្រុកចំនួន៩៨នាក់ នៅលើទូកត្រូវបានជួយសង្គ្រោះចេញពីឆ្នេរសមុទ្រ នៃទីក្រុង Sfax ហើយការស្វែងរកនៅតែកំពុងដំណើរការសម្រាប់ ជនចំណាកស្រុកដែលបាត់ខ្លួន ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ជនចំណាកស្រុកកំពុងព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេ ទៅកាន់ប្រទេស អ៊ីតាលី ។

គួរបញ្ជាក់ថា ជនអន្តោប្រវេសន៍ខុសច្បាប់រាប់ពាន់នាក់ ព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេជារៀងរាល់ ឆ្នាំ ហើយ ទុយនេស៊ី គឺជាចំណុចសំខាន់មួយនៃសិទ្ធិចូលទៅកាន់អឺរ៉ុបតាមរយៈបណ្តាញមិនទៀងទាត់ ៕


https://english.newsប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top