ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន នឹងទស្សនកិច្ចតួកគី មុនជំនួបជាមួយ មេដឹកនាំរុស្ស៉ី និងអ៊ុយក្រែន

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីនៅថ្ងៃចន្ទនេះ មុនពេលមានកិច្ចពិភាក្សានៅទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ខាង ក្រោម នេះ គឺ ជា ការ វិវត្តន៍ ចុង ក្រោយ បង្អស់៖

ក្រសួងការបរទេសតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា អគ្គលេខាធិការនឹងមានកិច្ចប្រជុំជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan នៅក្នុងរដ្ឋធានីអង់ការ៉ា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងកាលពីថ្ងៃសុក្រថាលោក Guterres នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃទី២៦ និង២៨ ខែមេសារៀងៗខ្លួន។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងថា លោក Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃទី២៦ ខែមេសា ហើយមាន “កិច្ចប្រជុំការងារ និងអាហារថ្ងៃត្រង់” ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov៕ប្រែសម្រួល ឈូក បូរ៉ា

To Top