ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន ស្នើសុំអាវុធធុនធ្ងន់ បន្ថែមទៀតពីអាមេរិក នៅពេលដែលមន្រ្តី ជាន់ខ្ពស់អាមេរិក បំពេញទស្សនកិច្ចនៅទីក្រុងគៀវ

គៀវ ៖ អ៊ុយក្រែន នឹងស្នើសុំរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin សម្រាប់អាវុធ ដ៏មានអានុភាពបន្ថែមទៀត ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដែលរំពឹង ទុកដោយក្រុមមន្ត្រី ទៅកាន់ទីក្រុងទីគៀវ នៅថ្ងៃអាទិត្យម្សិលមិញនេះ ខណៈដែលការឈ្លានពានរបស់រុស្ស៊ី ឈានចូលដល់ខែទី៣ របស់ខ្លួន ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានលើកឡើងថា ប្រទេសរបស់លោកនឹងយកឈ្នះលើ “ពេលវេលាដ៏ខ្មៅងងឹត” នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយនៅឯវិហារ Saint Sophia ដែលមានអាយុ ១០០០ឆ្នាំក្នុងទីក្រុងគៀវ ដើម្បីប្រារព្ធពិធីបុណ្យ Orthodox Easter ខណៈដែលការប្រយុទ្ធ នៅភាគខាងកើតបានគ្របដណ្ដប់ លើការប្រារព្ធពិធីសាសនា។

ដំណើរកម្សាន្តដោយ Blinken និង Austin ដែលប្រកាសមុននេះ ដោយ Zelenskyy នឹងក្លាយជាដំណើរ ទស្សនកិច្ចកម្រិតខ្ពស់បំផុត ទៅកាន់អ៊ុយក្រែនរបស់មន្ត្រីអាមេរិក ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឱ្យឈ្លានពានប្រទេស កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

សេតវិមានមិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចណាមួយឡើយទេ។ ក្រសួងការបរទេស និងមន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

លោក Blinken បានឲ្យដឹង នៅលើបណ្ដាញ Twitter ថា “យើងត្រូវបានបំផុសគំនិត ដោយភាពធន់ នៃគ្រិស្តសាសនិក ក្នុងប្រទេសអ៊ុយក្រែន ក្នុងការប្រឈមមុខនឹងសង្រ្គាមឈ្លានពាន ដ៏ឃោរឃៅរបស់ប្រធានាធិបតីពូទីន” ។ “យើងកំពុងបន្តគាំទ្រពួកគេ ហើយថ្ងៃនេះ យើងសូមជូនពរឱ្យពួកគេ និងអ្នកផ្សេងទៀតទាំងអស់ប្រារព្ធពិធីបុណ្យ Easter និងការវិលត្រឡប់ទៅកាន់សន្តិភាពវិញ យ៉ាងឆាប់រហ័ស”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top