ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលីថា យើងនឹងមិនមានមូលដ្ឋាន ទ័ពជើងទឹកចិន នៅមាត់ទ្វាររបស់យើងនោះទេ

បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសកាលពីថ្ងៃអាទិត្យថា មូលដ្ឋានយោធាចិននៅលើកោះ Solomon នឹងក្លាយជា “បន្ទាត់ក្រហម” ដែលមិនអាចទទួលយកបាន ប៉ុន្តែលោកមិនបានបន្ថែមពីរបៀបដែល Canberra នឹងសងសឹកនោះទេ។ រដ្ឋាភិបាលរបស់លោក Morrison និងសហរដ្ឋអាមេរិក កំពុងប្រទាញប្រទង់គ្នា ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងសន្តិសុខ ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងកោះ Solomon និង រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលពួកគេចាត់ទុកថាជាសកម្មភាព “ឈ្លានពាន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Morrison ថា “ការធ្វើការរួមគ្នាជាមួយដៃគូរបស់យើង នៅក្នុងប្រទេសនូវែលសេឡង់ និងជាការពិតណាស់សហរដ្ឋអាមេរិក ខ្ញុំចែករំលែកបន្ទាត់ក្រហមដូចគ្នា ដែលសហរដ្ឋអាមេរិកមាននៅពេល និយាយអំពីបញ្ហាទាំងនេះ” ។ យើងនឹងមិនមានមូលដ្ឋានទ័ពជើងទឹកចិន ក្នុងតំបន់របស់យើង នៅមាត់ទ្វាររបស់យើងទេ»។

សូមជម្រាបថា ប្រជុំកោះតូចមួយដែល មានចម្ងាយប្រហែល 2 000 គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគឦសាន នៃប្រទេសអូស្ត្រាលី ប្រជុំកោះ Solomon បានធ្វើឱ្យផ្ទុះព័ត៌មានអន្តរជាតិ កាលពីសប្តាហ៍មុននៅពេល ដែលកោះនេះបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសចិន។ ជាមួយនឹងប្រទេសកោះមួយនេះ បានធូរស្រាលពីការតវ៉ា ដោយហិង្សាកាលពីឆ្នាំមុន កិច្ចព្រមព្រៀងនេះ – យោងតាមការលេចធ្លាយនៃកិច្ចព្រមព្រៀង – សន្យាថាជំនួយរបស់ចិនក្នុង “ការរក្សាសណ្តាប់ធ្នាប់សង្គម” និងអនុញ្ញាតឱ្យនាវាចម្បាំងរបស់ចិន ចូលចតនៅកំពង់ផែរបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top