ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយរបស់ប៉ូឡូញ ចោទនាយករដ្ឋមន្ត្រីអង់គ្លេសពីបទបង្ហាញ អាថ៌កំបាំងយោធាដល់រុស្ស៊ី

បរទេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុង “ល្បួងអំពើអាក្រក់” ជាមួយនឹងសេចក្តីថ្លែងការណ៍របស់លោកអំពីការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែននៅបរទេស ចំពេលមានជម្លោះជាមួយរុស្ស៊ី ។ នេះបើតាមឧត្តមសេនីយរបស់ប្រទេសប៉ូឡូញ គឺលោក Waldemar Skrzypczak ដែលផ្តល់ដំបូន្មានដល់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរបស់លោក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាកាលពីដើមសប្តាហ៍នេះ លោក Boris Johnson បានប្រាប់អ្នកសារព័ត៌មានថា “បច្ចុប្បន្នយើងកំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែននៅក្នុងប្រទេសប៉ូឡូញ ក្នុងការប្រើប្រាស់ប្រព័ន្ធការពារប្រឆាំងយន្តហោះ ហើយនឹងនៅចក្រភពអង់គ្លេស ក្នុងការប្រើប្រាស់រថពាសដែក”។

លោកឧត្តមសេនីយ៍ Skrzypczak ដែលជាប្រធានផ្នែកចម្រុះជាតិសាសន៍មួយនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ 2000 បានប្រាប់កាសែតប៉ូឡូញ Fakt ថា “នៅពេលដែលយើងបំពេញបេសកកម្មនៅបរទេស វាពិបាកក្នុងការស្រមៃថា អ្នកនយោបាយម្នាក់នឹងនិយាយអំពីផែនការរបស់យើង ឬការបណ្តុះបណ្តាលនៅលើកញ្ចក់ទូរទស្សន៍” ។

ឧត្តមសេនីយ៍រូបនេះបាននិយាយថា តាមរយៈការធ្វើអត្ថាធិប្បាយ លោក Johnson បាន “បង្ហាញអាថ៌កំបាំងយោធា” ដល់រុស្ស៊ី។ “ការហ្វឹកហ្វឺនគឺជាបញ្ហាយោធា ហើយត្រូវតែរក្សាទុកជាការសម្ងាត់។ លោក Johnson គួរតែគិតមុននឹងនិយាយបែបនេះ»។

អតីតមេបញ្ជាការកងកម្លាំងជើងគោករបស់ប៉ូឡូញរូបនេះ ក៏បានហៅអាកប្បកិរិយារបស់នាយករដ្ឋមន្ត្រីអង់គ្លេសថា “គ្មានការទទួលខុសត្រូវខ្លាំង” ដោយព្រមានថាវាអាចនាំឱ្យមាន “ផលវិបាកមហន្តរាយ” ៕

To Top