ព័ត៌មានអន្តរជាតិ

.រុស្សីនិយាយថា សង្គ្រាមនុយក្លេអ៊ែរ មិនអាចទៅរួចនោះទេ ប៉ុន្តែគ្រោះថ្នាក់គឺជារឿង មិននឹកស្មានឡើយ

បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov នៅក្នុងបទសំភាសកាលពីថ្ងៃចន្ទម្សិលមិញនេះបានបញ្ជាក់ថាជំហរបស់រុស្សីចំពោះសង្គ្រាមនុយក្លេអ៊ែរគឺមិនមែនជារឿង អាចទៅរួចនោះទេហើយរដ្ឋាភិបាលក្រុងមូស្គូ ក៏បានបញ្ចុះបញ្ចូលបញ្ជាក់ប្រាប់ អាមេរិកនិងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត លើលោករួចហើយដែរកាលពីខែមករាមកម្ល៉េះ។

ប្រទេសរុស្សីបានព្យាយាមក្នុងការបញ្ចុះបញ្ចូល ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីធ្វើការប្តេជ្ញាចិត្តឡើងវិញទៅលើសេចក្តីថ្លែងការណ៍កាលពីឆ្នាំ១៩៨៧ ដោយមេដឹកនាំអាមេរិក និងសហភាពសូវៀតដែលបានអះអាង
ថាសង្គ្រាមនុយក្លេអ៊ែរគឺមិនមានអ្នកណាម្នាក់ជាអ្នកឈ្នះនោះទេ ហើយវាជាសង្គ្រាមដែលមិនគួរត្រូវបានកើតឡើងជារៀងរហូត។

ខណៈដែលរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Trump មិនព្រមទទួលយកការអំពាវនាវនេះនោះប៉ុន្តែប្រធានាធិបតីថ្មីលោក Joe Biden គឺបានសម្រេចចិត្តភ្លាមៗពេលចូលមកកាន់តំណែងយល់ព្រម ជាមួយនឹងរុស្សីនៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងទីក្រុង Geneva កាលពីខែមិថុនាឆ្នាំ២០២១។

គ្រានោះចិនបារាំងនិងអង់គ្លេស ក៏ជាមហាអំណាច៣ផ្សេងទៀត នៅក្នុងក្រមប្រឹក្សាអង្គការ សហប្រជាជាតិបានយល់ព្រមទៅលើការអំពាវនាវរបស់រុស្សីកាលពីក្នុងខែមករាឆ្នាំ២០២១នោះដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top