ព័ត៌មានអន្តរជាតិ

ការអនុវត្ត គោលនយោបាយ គ្មានជំងឺកូវីដ១៩ គឺជាជម្រើសប្រកប ដោយប្រសិទ្ធភាព ក្នុងការស្តារកំណើន សេដ្ឋកិច្ចចិន បានយ៉ាងល្អ

វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង អាចឆ្លងឆាប់រហ័សជាងវីរុសកូវីដ១៩ ប្រភេទមុនៗ ហើយរោគសញ្ញា នៃការឆ្លងវីរុសកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង ក៏មិនងាយបង្ហាញ ចេញផងដែរ ដែលធ្វើឲ្យការស្វែង រកអ្នកឆ្លងវីរុសប្រភេទថ្មីនេះ ជួបប្រទះការលំបាកជាងមុន ។ អ្នកជំនាញផ្នែកសុខាភិបាល បានអះអាងថា ការទប់ស្កាត់ការរីករាល ដាលវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង គឺលំបាកជាងការទប់ស្កាត់ការ រីករាលដាលវីរុសកូវីដ១៩ប្រភេទ ដែលតា រហូតដល់ទៅជាង១០ដង ។

ចាប់តាំង ពីពេលដែលជំងឺកូវីដ១៩ បានផ្ទុះឡើងនាគ្រាដំបូង ប្រទេសចិនបានប្រកាន់យក និងអនុវត្តគោលនយោបាយ គ្មានជំងឺកូវីដ១៩ ដើម្បីទប់ ស្កាត់ការ រីករាលដាលនៃជំងឺរាតត្បាតនេះ ហើយនាពេលបច្ចុប្បន្ន ប្រទេសចិន នឹងនៅតែបន្តអនុវត្តគោល នយោបាយគ្មានជំងឺកូវីដនេះ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការកើនឡើងវិញ នូវការឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ។ គោលនយោបាយគ្មាន ជំងឺកូវីដ របស់ប្រទេសចិន គឺជាយុទ្ធសាស្រ្តមួយ ដែលប្រើប្រាស់វិធានការ ឆាប់រហ័ស ម៉ឺងម៉ាត់ និងតឹងរ៉ឹង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះ និងកាត់បន្ថយចំនួនអ្នកឆ្លង ចំនួនករណីធ្ងន់ធ្ងរ និងចំនួនអ្នកស្លាប់ ។ ជារួម គោលនយោបាយនេះ មានគោលបំណង ទប់ស្កាត់ការរីករាលដាល នៃជំងឺនេះឲ្យបានក្នុងរយៈពេលខ្លីបំផុត តាមដែលអាចធ្វើទៅបាន ។

នៅគ្រាដំបូង បស្ចិមប្រទេសនានា បានរិះគន់វាយប្រហារយុទ្ធ សាស្រ្តគ្មានជំងឺកូវីដ១៩ របស់ប្រទេសចិន ប៉ុន្តែ ក្រោយមកពួកគេក៏ បានអនុវត្ត យុទ្ធសាស្រ្តដូចគ្នានេះផងដែរ ។ ប៉ុន្តែពួកគេអនុវត្ត ដោយមិនពេញលេញនិងមិនម៉ឺងម៉ាត់ ដែលបង្កឲ្យមានផលវិបាក យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសពួកគេ ដោយមនុស្សជាច្រើនបានឆ្លងវីរុសកូវីដ១៩និងបានស្លាប់ ។

តែផ្ទុយទៅវិញ នៅមុនពេលនៃការផ្ទុះឡើងវិញនាពេលថ្មីៗនេះ ប្រទេសចិន ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ។ គោលនយោបាយគ្មានជំងឺ កូវីដ១៩ នេះហើយ ដែលធ្វើឲ្យចំនួន អ្នកឆ្លងវីរុសកូវីដ១៩ ចំនួនអ្នកជំងឺធ្ងន់ធ្ងរ និង ចំនួនអ្នកបាត់បង់ជីវិត នៅក្នុងប្រទេសចិន ស្ដិតនៅក្នុងកម្រិតទាប បើទោះបីជាប្រទេសចិនមានប្រជាជនច្រើន ជាងគេបំផុតនៅលើ ពិភពលោកក៏ដោយ។
ជាងនេះទៅទៀត គោលនយោបាយនេះ បានជួយប្រទេសចិន ឲ្យរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវរងានិងកីឡាអូឡាំពិក ជនពិការដូវរងា ប្រកបដោយសុវត្ថិភាព កាលពីដើម ឆ្នាំ២០២២កន្លងទៅនេះ ។ គោលនយោបាយនេះ ក៏ជាកត្តាចម្បងមួយ ដែលធ្វើឲ្យប្រទេសចិន អាចស្ដារកំណើនសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២១កន្លងទៅ ប្រទេសចិនទទួលបានកំណើនសេដ្ឋកិច្ចដ៏ខ្ពស់រហូតដល់៨.១%។ ការទប់ស្កាត់ជំងឺរាតត្បាត ដ៏មានប្រសិទ្ធភាពបែបនេះ បានជួយប្រទេស ចិន ក្នុងការរក្សាស្ថេរភាព នៃខ្សែចង្វាក់ឧស្សាហកម្មនិង ខ្សែចង្វាក់ផ្គត់ផ្គង់ របស់ពិភពលោក និងបានប្រែក្លាយប្រទេសចិន ទៅជាអ្នករួមចំណែកប្រកប ដោយប្រសិទ្ធភាពក្នុងការផ្ដល់សម្ភារៈ ឱសថ និងវ៉ាក់សាំងកូវីដ១៩ ទៅឲ្យប្រទេសកំពុងអភិវឌ្ឍនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ។ រហូតមកដល់ពេលនេះ ប្រទេសចិនបានផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាងពីរពាន់លានដូសទៅឲ្យប្រទេសនានា ដែលធ្វើឲ្យប្រទេសចិន ក្លាយជា អ្នកផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ធំជាងគេបំផុតនៅក្នុងពិភពលោក។
គោលនយោបាយគ្មាន ជំងឺកូវីដ១៩ គឺជាយុទ្ធសាស្រ្តមួយ ដែលផ្អែក លើមូលដ្ឋានវិទ្យាសាស្រ្ត និងត្រូវបានបង្ហាញថា មានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ក្នុងរយៈពេលត្រឹមតែពីរបីសប្ដាហ៍ ។ តាមរយៈការអនុវត្តគោលនយោបាយគ្មានជំងឺកូវីដនេះ ទីក្រុងហ្សិនចិន ដែលជាទីក្រុងដ៏ធំមួយ ដែលមានប្រជាជនជាង១៧លាននាក់ អាចគ្រប់គ្រងការរីករាលដាលវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ក្នុងរយៈពេលត្រឹមមួយខែ។
ជោគជ័យ នាពេលកន្លងមកទាំងនេះ គឺជាភ័ស្តុតាងដ៏រឹងមាំ ដែលបង្ហាញថា គោលនយោបាយគ្មានជំងឺកូវីដ១៩ ពិតជាមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ ស្កាត់ការ រីករាលដាលនៃជំងឹកូវីដ១៩ ។ ជោគជ័យទាំងនេះ បានពង្រឹងការជឿជាក់របស់សាធារណជន ទៅលើគោល នយោបាយគ្មាន ជំងឺកូវីដ១៩ ហើយប្រជាជនគ្រប់មជ្ឈដ្ឋាន បានគាំទ្រយ៉ាងពេញទំហឹង និងចូលរួមអនុវត្តគោល នយោបាយនេះ យ៉ាងសស្រាក់សស្រាំ ។
ប្រជាជនគ្រប់មជ្ឈដ្ឋាន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ក្នុងការធ្វើតេស្តស្វែងរកវីរុសកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ និងអនុវត្តវិធានការគ្មានកូវីដ១៩។
ជាមួយនឹងឆន្ទៈមោះមុត បទពិសោធន៍និងសមត្ថភាព គ្រប់គ្រាន់ក្នុងការគ្រប់គ្រង ការឆ្លងជំងឺកូវីដ១៩របស់រដ្ឋាភិបាលចិន និងដោយមានការគាំទ្រ និងចូលរួមយ៉ាងពេញទំហឹង ពីប្រជាជនគ្រប់មជ្ឈដ្ឋាន គេរំពឹងថាការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ នឹងត្រូវគ្រប់គ្រង បានប្រកបដោយប្រសិទ្ធភាព ហើយស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសចិន នឹងវិលមករកសភាពធម្មតាវិញ ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ ៕

To Top