បរទេស៖ rt.com បានចេញផ្សាយឲ្យដឹងថា ក្រុមហ៊ុនថាមពលរដ្ឋ របស់ប្រទេសប៉ូឡូញ PGNiG កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងហើយថា ក្រុមហ៊ុនថាមពល របស់រុស្ស៊ី Gazprom នឹងត្រូវបានកាត់ផ្តាច់ចេញ ពីខ្សែសង្វាក់ផ្គត់ផ្គង់ នៃកុងត្រា ដែលមានឈ្មោះថា Yamal ចាប់ពីថ្ងៃពុធតទៅ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនប៉ូឡូញមួយនេះ បានឲ្យដឹងបែបនេះថា៖ Gazprom បានជូនដំណឹង ទៅកាន់ក្រុមហ៊ុន PGNiG រួចរាល់ហើយថា នឹងលុបចោលនូវការដឹកជញ្ជួនហ្គាស តាមរយៈកុងត្រា Yamal ដោយចាប់ផ្តើមពីថ្ងៃទី២៧ ខែមេសានេះហើយ។
កាលពីថ្ងៃអង្គារម្សិលមិញនេះ អ្នកនាំពាក្យរបស់ Gazprom បានប្រកាសថា៖ ចាប់ពីថ្ងៃនេះប៉ូឡូញ នឹងត្រូវមានកាតព្វកិច្ច ក្នុងការទូទាត់ លុយជាមួយនឹងហ្គាស របស់រុស្ស៊ី ជាលុយរូបលឬ rubles បើយោងតាមគោលការណ៍ ដំណើរការទូទាត់លុយថ្មី របស់រុស្សី។
ទោះបីជាយ៉ាងណាក្តី ប៉ូឡូញបានប្រកាសបដិសេធ មិនធ្វើតាមគោលការ ហើយថែមទាំងបានប្រកាស ដាក់ទណ្ឌកម្ម Gazprom ទៀតផង ដែលជាក្រុមហ៊ុន កាន់កាប់ហ៊ុន ដល់ទៅ៤៨ភាគរយ នៃក្រុមហ៊ុនរដ្ឋប៉ូឡូញ ដែលជាម្ចាស់នៃបំពង់បង្ហូរប្រេង ពីតំបន់អឺរ៉ុប ទៅកាន់តំបន់ Yamal។
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
