គៀវ ៖ សេវាកម្មសារព័ត៌មាន ប្រធានាធិបតី បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបជាមួយនាយករដ្ឋមន្ត្រី រ៉ូម៉ានីលោក Nicolae Ciuca ដើម្បីពិភាក្សាអំពីការគាំទ្រ របស់រ៉ូម៉ានី សម្រាប់ទីក្រុងគៀវ ។
ក្នុងអំឡុងកិច្ច ពិភាក្សា លោក Zelensky បាន អរគុណ រដ្ឋាភិបាល របស់ប្រទេសរូម៉ានី សម្រាប់ជំនួយនេះ រួមទាំងជំនួយ ការពារជាតិ ដែលខ្លួនបាន ផ្តល់សម្រាប់ អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Zelensky បានលើកឡើងថា “ដំណើរទស្សនកិច្ចរបស់អ្នក គឺជាសញ្ញាច្បាស់លាស់មួយ ដ៏សំខាន់នៃការគាំទ្រ របស់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំង នឹងសហព័ន្ធរុស្ស៊ី” ។
មេដឹកនាំអ៊ុយក្រែន បានសរសើរជំហររបស់រូម៉ានី លើគោលនយោបាយដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះ ជាមួយអ៊ុយក្រែន និងជំនួយក្នុងការរៀបចំការ ដឹកជញ្ជូនដ៏សំខាន់ នៃជំនួយមនុស្សធម៌អន្តរជាតិ ទៅកាន់ អ៊ុយក្រែន រួមទាំងធនធានថាមពលផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា របស់ពួកគេ លោក Zelensky និងលោក Ciuca ក៏បានពិភាក្សាអំពីទស្សនវិស័យ សម្រាប់សមាហរណកម្មអឺរ៉ុប របស់អ៊ុយក្រែន ក៏ដូចជាបញ្ហា នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងទ្វេភាគីផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា
