វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានបង្ក “ភាពតក់ស្លុតដ៏ធំមួយ” ដល់ទីផ្សារទំនិញ ដោយផ្លាស់ប្តូរគំរូពាណិជ្ជកម្ម ផលិតកម្ម និងការប្រើប្រាស់ជាសកល។
ការកើនឡើងនៃ តម្លៃថាមពលក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺជាការកើនឡើងដ៏ធំបំផុត ចាប់តាំងពីឆ្នាំ១៩៧៣ នេះបើយោងតាមរបាយការណ៍ ចុងក្រោយបំផុតធនាគារពិភពលោក WB ស្ដីពី Commodity Markets Outlook ។

របាយការណ៍បានកត់សម្គាល់ថា ការឡើងថ្លៃទំនិញស្បៀង ដែលរុស្ស៊ីនិងអ៊ុយក្រែន ជាអ្នកផលិតធំហើយជី ដែលពឹងផ្អែកលើឧស្ម័នធម្មជាតិ ជាធាតុចូលផលិតមានចំនួនច្រើនបំផុត ចាប់តាំងពីឆ្នាំ២០០៨។
របាយការណ៍នេះ បានប៉ាន់ប្រមាណថា តម្លៃថាមពលត្រូវបានគេរំពឹងថា នឹងកើនឡើងច្រើនជាង ៥០ភាគរយនៅឆ្នាំ២០២២ មុនពេលមានការបន្ធូរបន្ថយ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

តម្លៃប្រេងឆៅប្រភេទ Brent ត្រូវបានគេរំពឹងថានឹងមានតម្លៃជាមធ្យម ១០០ ដុល្លារក្នុងមួយបារ៉ែលក្នុងឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៣ និងកើនឡើងជាង ៤០ភាគរយបើធៀបនឹងឆ្នាំ២០២១។
តម្លៃត្រូវបានគេរំពឹងថា នឹងមានកម្រិតមធ្យមដល់ ៩២ដុល្លារក្នុងឆ្នាំ២០២៣ ដែលនៅតែខ្ពស់ជាង ចំនួនប្រាំជាមធ្យមក្នុងមួយឆ្នាំ ដែលមានតម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល៕
ប្រែសម្រួល ឈូក បូរ៉ា
