ព័ត៌មានអន្តរជាតិ

អឺរ៉ុប សារភាពថាទណ្ឌកម្ម ប្រឆាំងរុស្ស៊ី គឺគ្មានប្រសិទ្ធភាពពិតមែន

បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawieki កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា មកដល់ពេលនេះ ប្រទេសរុស្ស៊ី បានជោគជ័យ ក្នុងការរស់នៅសម្របខ្លួន ជាមួយនឹងទណ្ឌកម្មជាច្រើន ដោយបណ្តាលោកខាងលិច ហើយលោកបានលើកឡើង អំពីការសោកស្តាយរបស់ខ្លួន ជាមួយនឹងការពិតនេះ ផងដែរ។

លោក Morawieki បានបញ្ជាក់បែបនេះថា៖ ប៉ុន្មានខែមកនេះ យើងមើលឃើញថារុស្ស៊ី បានសម្របសម្រួលខ្លួនឯង រស់នៅបានយ៉ាងល្អ ទាំងដែលមានសេដ្ឋកិច្ច ជាច្រើនជាប់ខ្លួន។

លោកបន្តថា៖ ដើម្បីអាចធ្វើការកែតម្រូវ វាឡើងវិញចំពោះស្ថានភាពនេះ រដ្ឋាភិបាលទីក្រុង Warsaw នឹងធ្វើការងារ ដើម្បីបង្កើតបានទៅជាទោសទណ្ឌថ្មីៗ បន្ថែមទៀត។

កន្លងមកប្រទេសរុស្ស៊ី បានប្រកាសអំពីការបរាជ័យ នៃផែនការដោយបណ្តាប្រទេស មិនគួររាប់អានឬ Unfriendly nations ដើម្បីធ្វើឲ្យ ប្រទេសរបស់ខ្លួន ចុះខ្សោយ។

លោកប្រធានាធិបតីរុស្សី Vladimir Putin បានថ្លែងថា៖ពីមួយជំហ៊ានទៅមួយ ជំហ៊ានពួកគេតែងតែ ប្រើប្រាស់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងយើងប៉ុន្តែជាលទ្ធផលមិនមានទណ្ឌកម្ម ណាមួយធ្វើឲ្យប៉ះពាល់ ដល់រុស្ស៊ី ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top