ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី ប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងសមាជិកសភា អង់គ្លេស ចំនួន២៨៧រូប

បរទេស៖ យោងតាមការចេញផ្សាយ ដោយ rt.com កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្ស៊ី បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងទៅនឹង សមាជិកសភាព របស់ប្រទេសអង់គ្លេស សរុបចំនួន
២៨៧នាក់ ឆ្លើយតបទៅនឹងការសម្រេចចិត្ត កាលពីខែមុន ក្នុងការបញ្ចូលជនជាតិរុស្ស៊ី មួយចំនួន នៅក្នុងបញ្ជីខ្មៅ ដោយរដ្ឋាភិបាលទីក្រុងឡុង។

សេចក្តីប្រកាសបញ្ជាក់ ដោយក្រសួងការបរទេសផ្ទាល់ មានទាំងការបង្ហាញឈ្មោះ បុគ្គលទាំងនោះផងដែរ និងបញ្ជាក់ទៀតថា ក្រុមទាំងនេះគឺនឹងហាមប្រាម មិនឲ្យធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ី ឡើយពីព្រោះថា
សុទ្ធតែជាក្រុម ដែលបានសាយភាយ គោលការណ៍ Russophobic hysteria ច្រើនបំផុតនៅក្នុងប្រទេសអង់គ្លេស។

រំលឹកដែរថាកាលពីថ្ងៃទី១១ ខែមិនា កន្លងមកអង់គ្លេស បានប្រកាសទណ្ឌកម្ម ប្រឆាំងសមាជិករដ្ឋ របស់រុស្ស៊ី ចំនួន៣៨៦រូប ដែលពួកគេសុទ្ធតែ ជាអ្នកគាំទ្រនិងបោះឆ្នោត ដើម្បីដាក់ឲ្យតំបន់ Donetsk និងតំបន់
Lugansk អាចក្លាយទៅជា រដ្ឋឯករាជ្យបាន។

គួរឲ្យដឹងដែរថា នាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson ក៏ជាអ្នកទទួលរងទណ្ឌកម្ម ដោយរុស្ស៊ី ផងដែរ តាំងតែពីថ្ងៃទី១៦ ខែមេសាមកម្ល៉េះ ហើយ២ថ្ងៃ បន្ទាប់ពីរុស្ស៊ី បានប្រកាសទណ្ឌកម្មប្រឆាំងទៅនឹង សមាជិក
សភាពជាច្រើនរូបទៀត របស់អាមេរិកនិងកាណាដា ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top