ព័ត៌មានអន្តរជាតិ

UNWTO បញ្ជាក់ពីការចង់ ចាកចេញរបស់រុស្ស៊ី

យូអិន៖ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានបញ្ជាក់ឲ្យដឆងថា ប្រទេសរុស្ស៊ីបានប្រកាសពីចេតនា របស់ខ្លួនក្នុងការដកខ្លួនចេញ ពីអង្គការនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

UNWTO បានពន្យល់ថា “រុស្ស៊ីបានប្រកាសពីចេតនា របស់ខ្លួនក្នុងការដកខ្លួនចេញពី UNWTO” ដោយបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីត្រូវតែ “អនុវត្តតាមដំណើរការត្រឹមត្រូវ ហើយវានឹងចំណាយពេលមួយឆ្នាំ ដើម្បីបញ្ចប់នៅពេលទទួលបានទំនាក់ទំនងផ្លូវការ តាមរយៈបណ្តាញសមស្រប” ។

កិច្ចប្រជុំវិសាមញ្ញនៃមហាសន្និបាត UNWTO កំពុងប្រព្រឹត្តទៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅទីក្រុងម៉ាឌ្រីត រដ្ឋធានីអេស្ប៉ាញ ក្នុងគោលបំណងដើម្បី សម្រេចថាតើរុស្ស៊ីត្រូវផ្អាក ឬអត់ ដោយសារជម្លោះជាមួយអ៊ុយក្រែន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ ដើម្បីឱ្យការព្យួរសមាជិករុស្ស៊ីមានប្រសិទ្ធភាព ការគាំទ្រពីរភាគបីនៃសមាជិក ១៦០ ដែលបង្កើតជាអង្គការនឹងចាំបាច់។ ប្រសិនបើការផ្អាកត្រូវបានអនុម័ត វានឹងត្រូវបានអនុវត្តភ្លាមៗ។

នៅក្នុងរបៀបវារៈបណ្តោះអាសន្នរបស់ខ្លួន សម្រាប់កិច្ចប្រជុំ “ការពិចារណាលើការព្យួរសមាជិកភាព នៃសហព័ន្ធរុស្ស៊ីស្របតាមមាត្រា ៣៤ នៃលក្ខន្តិកៈ” ត្រូវបានបញ្ជាក់ក្នុងចំណោម ប្រធានបទផ្សេងទៀត។

លោក Zurab Pololikashvili អគ្គលេខាធិការ UNWTO បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “លក្ខន្តិកៈរបស់យើង គឺច្បាស់លាស់៖ ការលើកកម្ពស់ទេសចរណ៍ សម្រាប់សន្តិភាព និងការគោរពជាសកលសម្រាប់សិទ្ធិមនុស្ស។ មានតែសមាជិកដែលគោរពតាមនេះ ប៉ុណ្ណោះដែលអាចជាផ្នែកមួយនៃ UNWTO” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top