ព័ត៌មានអន្តរជាតិ

ទីក្រុងគៀវ បញ្ជាក់ថា មិនទាន់មានកិច្ចព្រមព្រៀង ស្ដីពីជំនួបកំពូលរវាង ប្រធានាធិបតីរុស្ស៊ីនិងអ៊ុយក្រែន នៅឡើយទេ

គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា គ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានឈានដល់ក្នុងកិច្ចប្រជុំ រវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងសមភាគីរុស្ស៊ី របស់លោក គឺលោក Vladimir Putin នោះទេ។

លោក Podolyak ដែលជាសមាជិកគណៈប្រតិភូ អ៊ុយក្រែន ចូលរួមកិច្ចចរចាសន្តិភាព ជាមួយរុស្ស៊ី ត្រូវបានដកស្រង់សម្តីថា “ពេលវេលានៃកិច្ចប្រជុំ របស់ប្រធានាធិបតី នៃប្រទេសទាំងពីរ និងបរិបទនៃកិច្ចប្រជុំ មិនទាន់ត្រូវបានកំណត់ នៅឡើយទេ” ។

លោក Podolyak បានលើកឡើងថា ការពិគ្រោះយោបល់ នៅកម្រិតនៃក្រុមរងការងារ ដែលកំពុងរៀបចំមុខតំណែង របស់ភាគី ក្នុងលក្ខខណ្ឌផ្លូវច្បាប់ កំពុងដំណើរការ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

នៅព្រឹកថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បានលើកឡើងថា ប្រទេសតួកគីសង្ឃឹមថា ជំនួបរវាងលោក Zelensky និងលោក Putin នឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខនេះបើយោងតាម សេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top