លោក Xi Jinping ប្រធានរដ្ឋចិន តែងតែយកចិត្តទុកដាក់ ដល់និស្សិតវ័យក្មេង ហើយជួបសំណេះសំណាល ជាមួយនិស្សិតវ័យក្មេងជាច្រើនដង ដើម្បីនិយាយអំពីជីវភាព ឧត្តមគតិ និងការតាំងចិត្ត ហើយធ្វើជាអ្នកនាំមុខ នៅលើផ្លូវវិវឌ្ឍរីកចម្រើន និងស្វែងរកក្តីសុបិនរបស់យុវជន។
ខាងក្រោមនេះ គឺកម្រងរូបភាពដ៏កក់ក្តៅ របស់លោក Xi Jinping ប្រធានរដ្ឋចិននិងនិស្សិតវ័យក្មេង៖
១.កុំខកខានពេលវេលាដ៏ល្អបវរ កុំខកខានយុគសម័យ មិនខកខានប្រជាជន ខិតខំរត់នៅលើផ្លូវយុវវ័យ ដើម្បីទទួលបានលទ្ធផលល្អបំផុត។
-លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅសកលវិទ្យាល័យប្រជាជនចិន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២

២.ត្រូវមានឧត្តមគតិខ្ពស់ និងការអនុវត្តជាក់ស្ដែង។
-លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅសកលវិទ្យាល័យម៉ុងហ្គោលី ក្នុងនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩

៣.ទី១ ត្រូវស្នេហាជាតិ មានភក្តីភាពចំពោះមាតុភូមិ និងប្រជាជន។ទី២ ត្រូវបង្កើតឧត្តមគតិដ៏ខ្ពង់ខ្ពស់ ធ្វើជាអ្នកតស៊ូ ។ទី៣ ត្រូវស្វែងរកការពិត ចំណេះដឹងពិត ។ទី៤ ត្រូវតភ្ជាប់ចំណេះដឹងនិងចំណេះធ្វើ ។ -សុន្ទរកថារបស់លោក Xi Jinping នៅសកលវិទ្យាល័យប៉េកាំង នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨

៤.ត្រូវធ្វើការដោយជាក់លាក់ និងធ្វើមនុស្សដោយជាក់ស្តែង។
-លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦

៥.ត្រូវថែរក្សាយុវភាពដ៏ថ្លៃថ្លា ប្រកាន់ខ្ជាប់ឧត្តមគតិ អនុវត្តដោយជាក់ស្តែង ខំប្រឹងរៀន និងពូកែរៀន ស្វែងរកនិងជំនះលើខ្លួនឯយ៉ាងក្លាហាន ស្វែងយល់ឥតឈប់ឈរនូវវិស័យថ្មី នៃពិភពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយប្តេជ្ញាបម្រើជាតិ មាតុភូមិនិងប្រជាជន។
-លោកលោក Xi Jinping ប្រធានរដ្ឋចិនចុះត្រួតពិនិត្យការងារ នៅសកលវិទ្យាល័យ បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣

៦.យុវជនទាំងអស់ ត្រូវហ៊ានទទួលខុសត្រូវ ចំពោះយុគសម័យ ខិតខំប្រឹងប្រែងសម្រេចក្តីសុបិន ក្នុងការអនុវត្តដោយរស់វើក ដែលសម្រេចក្តីសុបិនចិន អំពីស្តារភាពរុងរឿង នៃប្រជាជាតិចិន។
-លោក Xi Jinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យនៅវិទ្យាស្ថាន សិក្សាស្រាវជ្រាវបច្ចេកវិទ្យាអវកាសចិន នៃក្រុមហ៊ុនបច្ចេកវិទ្យាអវកាសចិន នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៣

៧.កសាងសីលធម៌ និងបណ្តុះមនុស្ស បណ្តុះទាំងសីលធម៌ និងច្បាប់ ធ្វើឱ្យការបណ្តុះធនធានមនុស្សនីតិរដ្ឋ ឱ្យបានល្អ លើកទឹកចិត្តឧស្សាហ៍ព្យាយាម និងខិតខំរៀនសូត្រ ដើម្បីជំរុញការរីកចម្រើន និងការអភិវឌ្ឍរបស់យុវជន។
-លោក XiJinping ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រនយោបាយ និងច្បាប់ប្រទេសចិន នាថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៧

