បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាលទីក្រុងមូស្គូ បានធ្វើការចោទប្រកាន់ ទៅលើរដ្ឋាភិបាលទីក្រុងឡុងថា កំពុងតែព្យាយាម ក្នុងការធ្វើឲ្យមានការគម្រាមកំហែង ផ្នែកសន្តិសុខ ទៅឲ្យប្លុកអឺរ៉ុបទាំងមូល តាមរយៈការប៉ុនប៉ង់ ផ្គត់ផ្គង់អាវុធធុនធ្ងន់ជាច្រើន ទៅឲ្យប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ របស់លោកអ្នកនាំពាក្យ របស់វិមានក្រមឡាំងបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស បានប្រកាសអំពាវនាវ ឲ្យលោកខាងលិចក្នុងការ ផ្គត់ផ្គង់អាវុធធុនធ្ងន់ ព្រមទាំងរថក្រោះ និងយន្តហោះផង ទៅឲ្យប្រទេសអ៊ុយក្រែន ហើយលើសពីនេះផ្គត់ផ្គង់អាវុធ បង្កើនសមត្ថភាពការពារប្រទេសម៉ុលដាវី និងប្រទេសហ្សកហ្ស៊ីផង។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត តាមរយៈទូរស័ព្ទលោកអ្នកនាំពាក្យ របស់វិមានក្រមឡាំងលោក Dmitry Peskov បានបន្តទៀតថា៖ ការសម្រេចចិត្តណាមួយ ក្នុងការបញ្ជូនអាវុធ ដែលរួមមានទាំងអាវុធធុនធ្ងន់ផង ទៅឲ្យអ៊ុយក្រែន និងបណ្តាប្រទេសផ្សេងទៀតនោះ គឺជាអ្វីដែលនឹងអាចបង្កការគម្រាមកំហែង ទៅដល់សន្តិសុខ និងបង្កបញ្ហាទៅឲ្យទ្វីបនេះទាំងមូល៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
