បរទេស៖ លោក Sergey Naryshkin ប្រធានសេវាស៊ើបការណ៍សម្ងាត់បរទេស (SVR) របស់ទីក្រុងមូស្គូបាននិយាយថា ព័ត៌មានចារកម្ម ដែលទទួលបានដោយរុស្ស៊ី បង្ហាញថា ប្រទេសប៉ូឡូញ និងសហរដ្ឋអាមេរិក កំពុងធ្វើការលើផែនការ សម្រាប់ទីក្រុង Warsaw ដើម្បីទទួលបានការគ្រប់គ្រងឡើងវិញ នៃតំបន់អ៊ុយក្រែន ដែលទីក្រុង Warsaw ចាត់ទុកថាជា “កម្មសិទ្ធិប្រវត្តិសាស្ត្រ” របស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមផែនការ ដែលបានចោទប្រកាន់ គឺថា ដំណាក់កាលដំបូងនៃ “ការបង្រួបបង្រួម” នេះនឹងឃើញ “អ្នករក្សាសន្តិភាព” របស់ប៉ូឡូញ ត្រូវដាក់ពង្រាយ នៅភាគខាងលិចអ៊ុយក្រែន ក្រោមលេសនៃ “ការការពារពីការ ឈ្លានពានរបស់រុស្ស៊ី”។ លោក Naryshkin បានគូសបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍។
លោកបានអះអាងថា ព័ត៌មានលម្អិតនៃប្រតិបត្តិការនេះ កំពុងត្រូវបានពិភាក្សា រវាងរដ្ឋាភិបាលទីក្រុង Warsaw និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយលោកបានបន្ថែមថា ប្រតិបត្តិការនេះត្រូវបានរៀបចំឡើង ដោយមិនមានការណែនាំពីណាតូ ហើយមានតែរដ្ឋស្ម័គ្រចិត្តប៉ុណ្ណោះ ដែលចូលរួម៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
