ព័ត៌មានអន្តរជាតិ

កាណាដា គ្រោងនឹងបើកស្ថាន ទូតឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន

អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានឲ្យដឹងថា រដ្ឋាភិបាលកាណាដា គ្រោងនឹងបើកស្ថានទូត របស់ខ្លួនឡើងវិញ នៅអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមរបាយការណ៍ របស់ទូរទស្សន៍ CTV លោកស្រី Joly បានឲ្យដឹងនៅចំពោះមុខកិច្ចការបរទេសព្រឹទ្ធសភា និងគណៈកម្មាធិការពាណិជ្ជកម្ម អន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ថា គោលបំណងរបស់លោកស្រី គឺត្រូវធ្វើក្នុងប៉ុន្មានថ្ងៃខាងមុខ ប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកស្រី Joly ត្រូវបានដកស្រង់សម្តីថា “យើងគ្រាន់តែត្រូវការធ្វើឱ្យប្រាកដថា មានបរិយាកាស សុវត្ថិភាព សម្រាប់បុគ្គលិក ហើយយើងក៏កំពុងសម្លឹង មើលនូវអ្វីដែលសហសេវិក និងសម្ព័ន្ធមិត្តភ្នែក៥ ផ្សេងទៀត របស់យើងកំពុងធ្វើ”។

ប្រទេស កាណាដា បានបិទស្ថានទូត របស់ខ្លួន ក្នុងទីក្រុងគៀវ កាលពី ថ្ងៃទី១២ ខែកុម្ភៈ ហើយបានផ្លាស់ ប្តូរបុគ្គលិក ការទូត ទៅទីក្រុង Lviv ភាគ ខាង លិចប្រទេសអ៊ុយក្រែន ក្រោយមក បុគ្គលិកទាំងអស់ត្រូវបាន ផ្លាស់ទៅប្រទេសប៉ូឡូញ ៕
ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top