ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹង នៅថ្ងៃសុក្រនេះថា គ្រោះបាក់ដីមួយបាន កើតឡើងនៅខេត្ត ស៊ូម៉ាត្រាខាងជើង នៃប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលបានបណ្តាលឲ្យស្លាប់ មនុស្សអស់តិចបំផុត១២នាក់ ដែលជាកម្មករនៅកន្លែងរុករកមាសមួយកន្លែង និង២នាក់ផ្សេងទៀតបានរងរបួស ។
លោក Reza Chairul អធិការនគបាលស្រុក បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានថា ចំនួនពលរដ្ឋមួយក្នុងចំណោម ពលរដ្ឋដែលបានជីករកមាស នៅទីតំាងរ៉ែមាសខុសច្បាប់ នៅមុនពេលមានគ្រោះបាក់ដីកើតឡើង នៅភូមិ Bandar Limabung ។
គាត់បានលើកឡើងថា “ភ្លាមៗនោះ ផ្នែកខាងលើ នៃអណ្តូងរ៉ែបាក់ស្រុត បន្ទាប់មកបានបុកប៉ះ និងកប់ក្រុមស្រ្តី” ។ ដោយបានបន្ថែមថា ក្រុមអាជ្ញាធរ កំពុងតែពិនិត្យលើឧប្បត្តិហេតុនេះ ។
គាត់បានបញ្ជាក់ថា “សរុបនៃពលរដ្ឋគឺ១៤នាក់បានកប់ ។ ២នាក់បានជួយសង្គ្រោះ” ។ ប៉ូលិសបានធ្វើការជីកកកាយជនរង គ្រោះដែលបានស្លាប់ និងប្រគល់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេ ។
អណ្តូងរ៉ែ ដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវ ជារឿយៗបានត្រូវគេរុករក នៅក្នុងប្រទេសដែលមានប្រជុំកោះ និងចំនួននៃឧប្បត្តិហេតុ បានកើតឡើង ជាច្រើនឆ្នាំមកហើយ ៕