ព័ត៌មានអន្តរជាតិ

អង់គ្លេស នឹងដាក់ពង្រាយកងទ័ព ដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់

បរទេស៖ ក្រសួងការពារជាតិអង់គ្លេស (MoD) បាននិយាយថា កងទ័ពអង់គ្លេសកំពុងត្រៀមខ្លួន សម្រាប់ការដាក់ពង្រាយដ៏ធំបំផុត របស់ពួកគេនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់មក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ទាហានអង់គ្លេសរាប់ពាន់នាក់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសជាច្រើនចាប់ពី North Macedonia រហូតដល់ហ្វាំងឡង់ ក្នុងប៉ុន្មានខែខាងមុខ ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នា ជាមួយសមភាគីមកពីណាតូ ហ្វាំងឡង់ និងស៊ុយអែត។

គេរំពឹងថា ការដាក់ពង្រាយនឹងឡើងដល់ កម្រិតកំពូលនៅកងទ័ពប្រហែល ៨ ០០០ នាក់ នៅចន្លោះខែមេសាដល់ខែមិថុនា។ រថក្រោះអង់គ្លេស និងរថពាសដែកជាង ១០០គ្រឿង ក៏នឹងមកដល់អឺរ៉ុបនៅរដូវក្តៅនេះដែរ។

MoD បាននិយាយថា ផែនការនៃការដាក់ពង្រាយទ្រង់ទ្រាយធំ បានដំណើរការអស់មួយរយៈមកហើយ ប៉ុន្តែពួកគេត្រូវបានពង្រឹងបន្ទាប់ពី ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ ហ្គេមសង្រ្គាមនាពេលខាងមុខ មានគោលបំណង “បង្ហាញពីទំហំ និងសារៈសំខាន់នៃការរួមចំណែក របស់កងទ័ពអង់គ្លេសចំពោះការការពារអឺរ៉ុប” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top