ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បញ្ជាក់យ៉ាងច្បាស់លាស់ ចំពោះការវាយប្រហារ តាមដែនអាកាស ទៅលើក្រុងគៀវ ក្នុងអំឡុងពេល អគ្គលេខាធិការ UNបំពេញទស្សនកិច្ច

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រក្រសួងការជាតិ របស់រុស្ស៊ី បានបញ្ជាក់ថា ខ្លួនបានអនុវត្តន៍ទៅលើការវាយប្រហារ តាមផ្លូវអាកាសទៅលើក្រុងគៀវ ក្នុងអំឡុងពេលលោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បំពេញទស្សនកិច្ច ។

ក្រសួងបានឲ្យដឹងនៅក្នុងការលើកឡើង ដោយសង្ខេបប្រចាំថ្ងៃរបស់គាត់លើជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែនថា “ភាពច្បាស់លាស់បំផុត ក្នុងការប្រើប្រាស់អាវុធដែលបាញ់បានរយៈចម្ងាយវែងពីមូលដ្ឋាន យោធាអាកាសរុស្ស៊ី បានបំផ្លាញអគារជាច្រើន ដែលផលិតមីស៊ីល Artyom និងសហគ្រាសអវកាសនៅក្រុងគៀវ ” ។

អ៊ុយក្រែន បានលើកឡើង កាលពីថ្ងៃសុក្រថា មនុស្សម្នាក់បានស្លាប់ នៅក្នុងពេលវាយប្រហារតាមផ្លូវអាកាស ដែលជាលើកដំបូងហើយ នៅក្នុងរដ្ឋធានី នៅជិត២សប្តាហ៍ ហើយអ្នកនំាពាក្យរបស់លោក Guterres  បានពិពណ៌នា គឺ “ធ្វើឲ្យរំជួលចិត្ត” ។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ លោក Guterres បានធ្វើដំណើរទៅកាន់ក្រុង Bucha  និងក្រុងគៀវ ដែលជាកន្លែងក្រុង ម៉ូស្គូ ត្រូវបានដាក់ការសង្ស័យ នឹងប៉ុនប៉ងឲ្យមានឧក្រិដ្ឋកម្មសង្គ្រាម ។

ក្រសួងការពារជាតិ បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បានអនុវត្តន៍ការបាញ់ប្រហារ តាមដែនអាកាស កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបំផ្លាញអនុស្ថានីយអគ្គិសនី នៅជិតផ្លូវរថភ្លើងរបស់អ៊ុយក្រែន និងទីតំាងបាញ់មីស៊ីល Tochka-U ដែលក្រសួងបានលើកឡើងថា បានអនុវត្តន៍ការវាយប្រហារមួយ គឺក្រុង Kherson ដែលរុស្ស៊ីដណ្តើមបាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top