ព័ត៌មានអន្តរជាតិ

ស៊ែប៊ី ប្រកាសនឹងធ្វើការ សម្រេចចិត្ត ទៅលើទណ្ឌកម្មប្រឆាំងរុស្ស៊ី នាខែក្រោយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថានាពេលកន្លងមក ប្រទេស៊ែប៊ី តែងតែមានទំនោរប្រឆាំង ទៅនឹងការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ី ហើយក្នុងនោះ ប្រធានាធិបតីលោក Aleksandar Vucic គឺកំពុងបន្តស្ថិតនៅក្រោមសំពាធ ពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការកែប្រែជំហ បែបនេះ។

ប្រភពដដែល បានឲ្យដឹងទៀតថា ខណៈដែលសំពាធកាន់តែខ្លាំង ពីលោកខាងលិចនោះលោក Vucic កាលពីថ្ងៃម្សិលមិញ បានប្រកាសនឹងបង្ហាញពីការសម្រេចចិត្តរបស់ ប្រទេសស៊ែប៊ី ក្នុងការប្រឆាំងទៅនឹង ប្រទេសរុស្ស៊ី នៅក្នុងខែក្រោយនេះ ហើយប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថាការសម្រេចចិត្តនេះ នឹងធ្វើឡើងស្របទៅតាម សេចក្តីណែនាំ ដែលមានអត្ថប្រយោជន៍ ដល់ប្រទេសនិងពលរដ្ឋ របស់ស៊ែប៊ី តែមួយប៉ុណ្ណោះ។

លោក Vucic បានបញ្ជាក់បែបនេះថា៖ សម្រាប់ពួកយើង ក្នុងការរៀបចំទណ្ឌកម្ម ប្រឆាំងទៅនឹងប្រទេសរុស្ស៊ីនោះ ខ្ញុំនឹងបន្តធ្វើការពិភាក្សាគ្នាបន្ថែមទៀត រហូតទៅដល់ថ្ងៃទី៦ ខែឧសភា។គោលការណ៍របស់យើង គឺជាគោលការណ៍ ដែលពោរពេញទៅដោយទំនួលខុសត្រូវ និងការអភិវឌ្ឍសម្រាប់ប្រទេស ស៊ែប៊ី ហើយបានន័យថាគឺដើម្បីគិតគូរ ដល់អត្ថប្រយោជ៍របស់ ស៊ែប៊ី គ្រប់ពេលវេលាទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top