ព័ត៌មានអន្តរជាតិ

ឥណ្ឌា ទទួលរងការខ្វះខាតការផ្គត់ផ្គង់ថាមពលធ្ងន់ធ្ងរ ចំពេលមានរលកកំដៅកំពុងកើនឡើង

ញូវដេលី៖ រដ្ឋមួយចំនួនរបស់ឥណ្ឌា បាននឹងកំពុងប្រឈមមុខនឹងរលកកំដៅខ្លាំងជាមួយនឹងសីតុណ្ហភាពឡើងដល់ ៤៦អង្សាសេរួចហើយនៅក្នុងរដ្ឋធានីដេលី និងរដ្ឋជុំវិញនោះ។

ក្រៅពីស្ថានភាពអាកាសធាតុ រដ្ឋជាច្រើនរបស់ឥណ្ឌាក៏កំពុងទទួលរងការខ្វះខាតការផ្គត់ផ្គង់ថាមពលធ្ងន់ធ្ងរផងដែរ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយដោយសារកង្វះធ្យូងថ្ម សម្រាប់ផលិតថាមពល។

យោងតាមទិន្នន័យរបស់អាជ្ញាធរអគ្គិសនីកណ្តាល ឥណ្ឌាបច្ចុប្បន្នត្រូវការថាមពលអគ្គិសនីចំនួន ២០១,១១១ មេហ្គាវ៉ាត់ក្នុងការផ្គត់ផ្គង់ថាមពលក្នុងមួយថ្ងៃ ដែលត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២២០,០០០ មេហ្គាវ៉ាត់នៅខែក្រោយ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជិតមួយភាគបួននៃរោងចក្រថាមពលនៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្នត្រូវបានបិទដោយសារតែកង្វះការផ្គត់ផ្គង់ធ្យូងថ្ម។ រដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេរួមមានរដ្ឋ Jharkhand, Uttar Pradesh និង Rajasthan៕

ប្រែសម្រួល ឈូក បូរ៉ា

To Top