ព័ត៌មានអន្តរជាតិ

មេដឹកនាំជប៉ុន និងវៀតណាម បង្ហាញជំហបដិសេធដំណោះស្រាយ ប្រើប្រាស់យោធាក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនលោក Fumio Kishida ដែលបានជួបពិភាក្សាគ្នាជាមួយនឹងមេដឹកនាំ វៀតណាមកាលពីថ្ងៃអាទិត្ យទៅលើបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន នោះបានធ្វើការបញ្ជាក់ថាពួកគាត់ទាំង
ពីរគឺបានព្រមព្រៀងនិងគោរពទៅតាមច្បាប់របស់អន្តរជាតិ ក្នុងការមិនប្រើប្រាស់កម្លាំងយោធាណាមួយ នៅក្នុងជម្លោះនេះឡើយ។

យោងតាមការចេញផ្សាយរបស់ AP ប្រទេសជប៉ុនបានធ្វើការប្រកាសថ្កោលទោសចំពោះ សកម្មភាពលុកលុយរបស់រុស្សីលើប្រទេសអ៊ុយក្រែន ហើយក៏បានប្រកាសចូលរួមជាមួយនឹងបណ្តាលោកខាងលិច​ ក្នុងការដាក់ទណ្ឌកម្មប្រឆាំង នឹងប្រទេសរុស្សីផងដែរ។

សម្រាប់ខាងភាគីវៀតណាមវិញក៏ដូចជាទៅ នឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ គឺបានយល់ឃើញថាការប្រើប្រាស់កម្លាំងយោធា ដោយផ្ទាល់ណាមួយក្នុងការដោះស្រាយជម្លោះ គឺមិនមែនជារឿងត្រឹមត្រូវនោះទេនិងព្រម ទាំងបានរិះគន់ខ្លាំងៗ ទៅលើប្រទេសរុស្សីផងនិងក៏បានធ្វើការអំពាវនាវរុស្សី ឲ្យមានការអត់ធ្មត់ផង។

គួរឲ្យដឹងដែរថាវៀតណាម និងរុស្សីគឺជាដៃគូជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រ ខណៈដែលបច្ចុប្បន្នអាវុធរបស់វៀតណាម ភាគច្រើនគឺជាសុទ្ធតែជាអាវុធ ដែលផលិតនៅប្រទេសរុស្សី ខណៈដែលទំនាក់ទំនងជាមួយនឹងអ៊ុយក្រែន ក៏មានភាពខ្លាំងក្លាដូចគ្នា ដោយបច្ចុប្បន្នជនជាតិវៀតណាម ដែលកំពុងរស់នៅ ក្នុងប្រទេសអ៊ុយក្រែន មានប្រមាណជា១០ម៉ឺននាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top