បរទេស៖សមាជិកសភាតំណាងមកពីរដ្ឋ Illionis លោក Adam Kinzinger មកពីគណបក្សសាធារណៈបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថាលោកនឹងធ្វើការណែនាំនូវដំណោះស្រាយថ្មីមួយតាមរយៈការប្រើប្រាស់កងកម្លាំងយោធាអាមេរិកប្រសិនបើរុស្សីនឹងធ្វើការដាក់ពង្រាយអាវុធដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំងដូចជាអាវុធគីមីឬអាវុធនុយក្លេអ៊ែរ
ជាដើមនៅក្នុងប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងដែរថាលោក Kinzinger គឺជាបុគ្គលដែលនៅតែបន្តក្នុងការជម្រុញឲ្យអាមេរិកក្នុងការចូលរួមពាក់ព័ន្ធជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែនហើយក៏ជាអ្នកតែងតែគាំទ្រជានិច្ចចំពោះការសម្រេចចិត្តនានារបស់លោកប្រធានាធិបតីអាមេរិក Joe Biden ដែលកន្លងមកតែងតែទទួលរងនូវពាក្យរិះគន់ថានឹងអាចបណ្តាឲ្យសង្គ្រាមនេះក្លាយជាសង្គ្រាមលោកលើកទី៣។
ដំណោះស្រាយរបស់លោក Kinzinger មានន័យថានឹងអាចអនុញ្ញាតិឲ្យសភាយល់ព្រមជាមួយនឹងប្រធានាធិបតីក្នុងការប្រើប្រាស់កងកម្លាំងយោធាអាមេរិកជាជំនួយទៅកាន់ប្រទេសអ៊ុយក្រែន
ឆ្លើយតបដោយផ្ទាល់ជាមួយនឹងការប្រើប្រាស់អាវុធបែបបំផ្លិចបំផ្លាញខ្លាំងដោយរុស្សី។
គួរឲ្យដឹងដែរថាគំនិតនេះកន្លងមកក៏ត្រូវបានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្លាប់បានដាក់សំណើរសុំពីសហរដ្ឋអាមេរិកផងដែរប៉ុន្តែត្រូវបានប្រធានាធិបតីលោក Joe
Biden ធ្វើការបដិសេធដោយលោកបានលើកឡើងថាបើធ្វើបែបនេះនឹងអាចនាំឲ្យកើតចេញជាសង្គ្រាមលោកទី៣ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី