បរទេស៖ រុស្ស៊ីបានលើកជាយោបល់ពីថ្ងៃអាទិត្យថា ខ្លួនអាចរឹបអូសទ្រព្យសម្បត្តិ របស់បណ្តាប្រទេសដែលមាន មូលដ្ឋាននៅរុស្ស៊ី ដែលខ្លួនចាត់ទុកថា ជាអរិភាពក្នុងការសងសឹក ចំពោះសហរដ្ឋអាមេរិក។ សំណើដើម្បីលក់ទ្រព្យសម្បត្តិរបស់ អប្បជនាធិបតេយ្យជន របស់រុស្ស៊ីនិងបង់ប្រាក់ចំណូល ទៅអ៊ុយក្រែន។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់ប្រធានសភាជាន់ទាបរបស់រុស្ស៊ី លោក Vyacheslav Volodinថា “ចំពោះក្រុមហ៊ុនដែលមានមូលដ្ឋាន នៅក្នុងទឹកដីរុស្ស៊ីមានការព្រួយបារម្ភថា ម្ចាស់របស់ពួកគេជាពលរដ្ឋ នៃប្រទេសអរិភាព និងកន្លែងដែលការសម្រេចចិត្តត្រូវបានធ្វើឡើង” ដើម្បីរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី “វាយុត្តិធម៌ក្នុងការចាត់វិធានការទៅវិញទៅមក និងរឹបអូសទ្រព្យសម្បត្តិ” ។
លោកបាននិយាយនៅលើបណ្តាញ Telegram របស់លោកថា “ហើយប្រាក់ចំណូលដែលបាន មកពីការលក់ទ្រព្យសម្បត្តិទាំងនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការ អភិវឌ្ឍន៍ប្រទេសរបស់យើង (រុស្ស៊ី)” ៕
ប្រែសម្រួលៈ ណៃ តុលា