បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson គឺនឹងត្រៀមធ្វើការប្រកាសកញ្ចប់ថវិកាថ្មី សម្រាប់ជំនួយទៅដល់ប្រទេសអ៊ុយក្រែន ខណៈដែលការតស៊ូប្រឆាំងរុស្សី នៅតែបន្តធ្វើឡើងនៅឡើយនោះ។
លោក Johnson នឹងក៏បានត្រៀមខ្លួនហើយផងដែរដើម្បីក្លាយជាមេដឹកនាំដំបូងគេ ដែលធ្វើសេចក្តីថ្លែងការណ៍ចំពោះ មុខក្រុមសមាជិកសភាអ៊ុយក្រែន គិតចាប់តាំងតែពីមានការលុកលុយ ដោយរុស្សីកាលពីខែកុម្ភៈមកនោះ។
សេចក្តីថ្លែងការណ៍ដែលធ្វើឡើង តាមរយៈវិដេអូខលពីសំណាក់ លោកនាយករដ្ឋមន្ត្រីអង់គ្លេស លើកនេះអង់គ្លេសប្រកាសថា នឹងបញ្ចេញថវិកាថ្មីជំនួយដល់ អ៊ុយក្រែនប្រមាណជា ៣៧៦លានដុល្លារ ហើយបានលើកឡើងថា៖ អង់គ្លេសពិតជាមានមោទនភាព ក្នុងការធ្វើជាមិត្តដ៏ល្អម្នាក់ ជាមួយនឹងអ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុន លី