ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ក្នុងបរិបទជំងឺកូវីដ១៩ សេដ្ឋកិច្ចចិនបោះជំហាន ទៅមុខប្រកប ដោយភាពនឹងនរ និងរឹងមាំ

ចាប់ពីចូលឆ្នាំនេះមក បរិយាកាសអភិវឌ្ឍន៍ របស់សេដ្ឋកិច្ចចិន មានភាពកាន់តែស្មុគស្មាញ និងមិនប្រាកដប្រជា ជាពិសេស គឺដោយសាររងឥទ្ធិពល ពីការរីករាលដាល នៃជំងឺកូវីដ១៩ ការអភិវឌ្ឍនៃតំបន់ មួយចំនួន និងមុខរបរមួយចំនួន បានរងការរឹតត្បិត បានជាល្បឿនកំណើន នៃសន្ទស្សន៍ សេដ្ឋកិច្ចសំខាន់ៗ បានធ្លាក់ចុះ ។ ប៉ុន្តែបើមើលពីសភាពការណ៍ ជាទូទៅ នៃត្រីមាសទីមួយឆ្នាំនេះ អាចឃើញថា កិច្ចចាប់ផ្តើម នៃសេដ្ឋកិច្ចចិនមានភាព នឹងនរជាទូទៅ និន្នាការអភិវឌ្ឍន៍ ក៏សមស្របនឹងការប៉ាន់ប្រមាណផងដែរ ។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយរដ្ឋបាលជាតិ ស្ថិតិចិនបានបង្ហាញថា នៅត្រីមាសទីមួយឆ្នាំ២០២២ ផលិតផល ក្នុងស្រុកសរុបរបស់ចិន គឺ២៧០១៧៨០០លានប្រាក់យាន់ចិន ដែលកើនជាង ៤.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២១ ។ ប្រព័ន្ធសារព័ត៌មានបរទេស ជាច្រើនបានផ្តោតការយកចិត្តទុកដាក់ចំពោះរឿងនេះ ដោយបានសម្គាល់ឃើញថា ក្នុងបរិបទនៃជំងឺកូវីដ១៩ ល្បឿនកំណើននៃសេដ្ឋកិច្ចចិន នៅ ត្រីមាសទីមួយឆ្នាំនេះ បានលើសពីការប៉ាន់ ប្រមាណទុកជាមុន ប៉ុន្តែព្រមពេលជាមួយគ្នានេះ ក៏ប្រឈមនឹងការសាកល្បង ខាងការអភិវឌ្ឍ សេដ្ឋកិច្ចផងដែរ ។

ប្រឈមនឹងភាពលំបាកនិង ការសាកល្បងទាំងនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការ យ៉ាងច្បាស់លាស់ រួចហើយ ជាពិសេសបានដាក់ចេញ គោលនយោបាយគាំទ្រមួយចំនួនដើម្បីជួយមុខរបរ និងសហគ្រាសមួយចំនួន ដែលបានរង ឥទ្ធិពលពីជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរបង្គួរ ។ នៅថ្ងៃទី២៥ ខែមេសា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយ «សេចកី្តណែនាំស្តីពីការបញ្ចេញ សក្តានុពលចំណាយថែមមួយកម្រិតទៀត ដើម្បីជំរុញការងើបឡើង វិញខាងការប្រើប្រាស់» ទាមទារឱ្យបញ្ចេញសក្តានុពលចំណាយ ថែមមួយកម្រិតទៀង ជំរុញការងើបឡើងវិញខាងការប្រើប្រាស់ជាបន្តបន្ទាប់ ពន្លឿនកិច្ចកសាងគម្រោង ដ៏សំខាន់ៗ ចំនួន១០២ក្នុងផែនការ អភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ និងពន្លឿន ការដាក់ចេញ និងប្រើប្រាស់ប័ណ្ណ បំណុលពិសេស របស់រដ្ឋបាលតំបន់ នានាជាដើម ប្រការទាំងនេះសុទ្ធតែបង្កប់ ដោយឱកាសអភិវឌ្ឍន៍ និងពាណិជ្ជកម្មជាច្រើន ។

ទាក់ទិននឹងនិន្នាការណ៍ទូទៅ នៃសេដ្ឋកិច្ចចិន ទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាន និងពាណិជ្ជកម្ម នៃអ្នកប្រើប្រាស់អាមេរិក កាសែត«The Wall Street» ក្រុមហ៊ុនវិទ្យុផ្សាយសម្លេង អង់គ្លេស ទូរទស្សន៍ AL Jazeera និងស្ថានីយវិទ្យុ ផ្សាយសម្លេង អន្តរជាតិនៃប្រទេសនូវែលសេឡង់ ជាដើមបានផ្សាយដំណឹង ដោយបានសម្គាល់ឃើញថា ពិតមែនតែនៅខែមីនា តំបន់មួយចំនួន នៃប្រទេសចិន រងឥទ្ធិពលពីការរីករាលដាលឡើងវិញនៃ ជំងឺកូវីដ១៩ និងវិធានការបិទ ខ្ទប់ក៏ដោយ ក៏ប៉ុន្តែ ល្បឿនកំណើននៃGDPនៅត្រីមាសទីមួយ របស់ប្រទេសចិន នៅតែខ្ពស់ជាងការប៉ាន់ ប្រមាណដដែល ។

ប្រព័ន្ធសារព័ត៌មាន អាមេរិក CNN បានយល់ឃើញថា កិច្ចចាប់ផ្តើមនៅឆ្នាំ២០២២ របស់ សេដ្ឋកិច្ចចិន មានភាពខ្លាំងក្លា អត្រាកំណើនខ្ពស់ ជាងការប៉ាន់ ប្រមាណ ជាពិសេស គឺសេដ្ឋកិច្ចដ៏ល្អប្រសើរ នៅខែមករានិងខែកុម្ភៈ បានលើកទឹកចិត្តដល់កំណើន សន្ទស្សន៍សេដ្ឋកិច្ចជាច្រើន នៃខែទាំងពីរនេះសុទ្ធតែខ្ពស់ ជាងការប៉ាន់ ប្រមាណរបស់អ្នកវិភាគ ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយ បទអត្ថាធិប្បាយថា ពិតមែនតែការរីករាលដាលឡើងវិញ នៃជំងឺកូវីដ១៩ និងវិធានការបិទខ្ទប់ នៅតែជះឥទ្ធិពល ដល់អ្នកប្រើប្រាស់ និង សហគ្រាសក៏ដោយ ក៏ប៉ុន្តែកិច្ចចាប់ផ្តើមនៃឆ្នាំនេះ របស់ប្រទេសចិនមានភាពនឹងនរ និងរឹងមាំដែលធ្វើឱ្យមនុស្សនឹកមិនដល់ ។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានដកស្រង់ ទស្សនៈរបស់សេដ្ឋវិទូថា ពិតមែន តែការអភិវឌ្ឍ សេដ្ឋកិច្ចចិនបានប្រឈម នឹងភាពលំបាក និងការសាកល្បងក៏ដោយ ក៏ប៉ុន្តែនៅតែមានលក្ខណៈសម្បត្តិ មានអំណោយផលដល់ការ សម្រេចបាននូវកំណើន យ៉ាងនឹងនរពេញមួយឆ្នាំ ដដែល ប្រទេសចិន អាចកាត់បន្ថយឥទិ្ធពល ពីជំងឺកូវីដ១៩ទៅលើសេដ្ឋកិច្ចជាសន្សឹមៗបាន ។ ទាក់ទិននឹងរឿងនេះ អ្នកទទួលខុសត្រូវប្រចាំ នៅប្រទេសចិន របស់ក្រុមហ៊ុនពហុជាតិបាននាំគ្នាថ្លែងថា ជំនឿចិត្តរយៈពេលយូរ ចំពោះប្រទេសចិន របស់ពួកគេមិនបានកែប្រែនោះទេ ។

នៅក្រុងសៀងហៃ រោងចក្រ នៃក្រុមហ៊ុនចំនួនរាប់រយ ក្នុងនោះក៏បូករួមទាំងក្រុមហ៊ុនTesla ផងបានបើកទ្វារឡើងវិញ រួចហើយ បច្ចុប្បន្ននេះ មានសហគ្រាសចំនួន៧០ភាគរយ បានរៀបចំឡើងវិញនូវដំណើរការជាប្រក្រតិ ។ ខណៈសហគ្រាសធុនធំនានា បង្កបង្កើនផលឡើងវិញយ៉ាងសកម្ម រដ្ឋាភិបាលចិន ក៏បានដាក់ចេញវិធានការថ្មីៗ ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ នៃសហគ្រាសធុនតូចនិងមធ្យម ដែលបានរងឥទ្ធិពលពីជំងឺកូវីដ១៩ ក៏ដូចជាលំនឹងភាពប្រក្រតីខាងគមនាគមន៍ ចរាចរណ៍ទំនិញនិងខ្សែសង្វាក់ផ្គត់ផ្គងផងដែរ ។

ទោះបីជានៅតំបន់ មួយចំនួន នៃប្រទេសចិនបានរីករាលដាល ជំងឺកូវដ១៩ឡើង វិញ ព្រមទាំងបានរំខានដល់ដំណើរ សេដ្ឋកិច្ចជាប្រក្រតី នៅតំបន់មួយចំនួនក៏ដោយ ក៏ប៉ុន្តែប្រទេសចិន នៅតែជាអង្គភាព សេដ្ឋកិច្ចមួយដែលមានភាពធន់ខ្លាំង បំផុត នៅលើពិភពលោក ជាប្រទេសពាណិជ្ជកម្ម ទំនិញធំទីមួយនៅលើពិភពលោក និងជាចំណែក ដ៏សំខាន់មួយក្នុងខ្សែ សង្វាក់តម្លៃ សកលដដែល សក្តានុពលកំណើន នៅពេលអនាគតនៅតែខ្ពស់ ជាងអង្គភាព សេដ្ឋកិច្ចសំខាន់ៗ ភាគច្រើនដទៃទៀត ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ ឃើញជាទូទៅថា សេដ្ឋកិច្ចចិន នឹងងើបឡើងវិញ យ៉ាងខ្លាំងបន្ទាប់ ពីជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង ប្រកប ដោយប្រសិទ្ធភាព ទន្ទឹមនឹងលើកកម្ពស់ សេដ្ឋកិច្ចក្នុងស្រុក ប្រទេសចិនក៏នឹងកែលម្អ ខ្សែសង្វាក់ផ្គត់ផ្គងនិង ខ្សែសង្វាក់តម្លៃសកល ក៏ដូចជានឹងបំពេញបន្ថែមជំនឿចិត្ត និងកម្លាំងដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលផងដែរ ៕

To Top