ប៊ែកឡាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ថា លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ការទណ្ឌកម្ម ដែលដាក់ លើរុស្ស៊ី គឺជាការឆ្លើយតប នឹងការឈ្លានពានអ៊ុយក្រែន នឹងមិនត្រូវបានលើកលែងនោះទេ រហូតទាល់តែក្រុងម៉ូស្គូ សម្រេចបានកិច្ចព្រមព្រៀង សន្តិភាពជាមួយអ៊ុយក្រែន ។ លោកបានថ្លែងទៀតថា សម្រាប់អ៊ុយក្រែន គឺស្ថិតនៅក្នុងការកំណត់ លក្ខខណ្ឌសន្តិភាព។
លោកScholz ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃចន្ទនៅលើកញ្ចក់ ទូរទស្សន៍សាធារណៈ ឈ្មោះថា ZDF បានថ្លែងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានគិតខុស ប្រសិនបើគាត់រំពឹងថា គាត់អាចទទួលបានទឹកដីពី អ៊ុយក្រែន ដោយត្រូវធ្វើការប្រកាសបញ្ចប់អរិភាព និងអាចមើលឃើញ បណ្តាប្រទេសលោកខាងលិច ទម្លាក់ទណ្ឌកម្មចោលដែរ ។
លោក Scholz បានថ្លែងថា “គាត់មិនគិតថា ប្រតិបត្តិការអ៊ុយក្រែនទាំងមូល របស់គាត់ឆ្លងផុតនោះទេ” ។ “គាត់មិនបានគិតថា អ៊ុយក្រែននឹងទប់ទល់ បែបណានោះនេះទេ ។ គាត់មិនគិតថា ពួកយើងនឹងគាំទ្រ ពួកគេឱ្យឈរយូរនោះទេ ។ … យើងនឹងមិនដកទណ្ឌកម្មឡើយ លុះត្រាតែគាត់ឈាន ដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ហើយគាត់នឹង “មិនទទួលបាននោះដោយសន្តិភាព តាមការកំណត់” ។
លោកក៏បានថ្លែងថា អាល្លឺម៉ង់ នឹងមិនទទួលយកការបញ្ចូល ឧបទ្វីបគ្រីមេរបស់រុស្ស៊ីនោះទេ ។ លោកបានមានបញ្ជាកថា “នោះគឺជាការរំលោភច្បាប់អន្តរជាតិ… ដែលការពិត គឺនៅតែជាការពិតដដែល” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា