ព័ត៌មានអន្តរជាតិ

តុលាការកូរ៉េខាងត្បូង បញ្ជាឲ្យលក់ប៉ាតង់ ក្រុមហ៊ុន Mitsubishi ដើម្បីសងសំណង ដល់ពលកម្មសម័យសង្គ្រាម

សេអ៊ូល៖ មេធាវីរបស់ដើមបណ្តឹង បានឲ្យដឹងថា តុលាការស្រុកមួយក្នុងប្រទេសកូរ៉េខាងត្បូង បានបញ្ជាឱ្យលក់ប៉ាតង់ ដែលកាន់កាប់ដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd. សម្រាប់សំណងពលកម្ម ដោយបង្ខំឱ្យស្ត្រីជនជាតិ កូរ៉េម្នាក់។

ដីកាចុះថ្ងៃទី២៩ ខែមេសា កើតឡើងនៅលើសេចក្តីសម្រេចស្រដៀងគ្នា ដោយតុលាការដូចគ្នានៅ Daejeon នៅភាគកណ្តាលនៃប្រទេសទៅកាន់ដើមបណ្តឹងពីរផ្សេងទៀត កាលពីខែកញ្ញា ទាក់ទងនឹងប៉ាតង់ និងពាណិជ្ជសញ្ញា ដែលកាន់កាប់ដោយក្រុមហ៊ុន ផលិតជប៉ុន ប៉ុន្តែត្រូវបានរឹបអូសដោយតុលាការ។

ដីការបស់តុលាការស្រុក គឺផ្អែកលើសេចក្តីសម្រេច របស់តុលាការកំពូលកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨ ដែលបានបញ្ជាឱ្យក្រុមហ៊ុន Mitsubishi Heavy សងការខូចខាត ដល់ស្ត្រីមួយក្រុម សម្រាប់ការងាររបស់ពួកគេ ក្នុងអំឡុងការគ្រប់គ្រង អាណានិគមរបស់ប្រទេសជប៉ុន ឆ្នាំ ១៩១០-១៩៤៥ នៃឧបទ្វីបកូរ៉េ។

ក្រុមហ៊ុនបានប្តឹងឧទ្ធរណ៍ តាមដីការបស់តុលាការ សម្រាប់ដើមបណ្តឹងទាំងពីរ ទៅតុលាការកំពូល។ ក្នុងឆ្នាំ២០១៨ តុលាការកំពូល បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន មួយទៀតគឺ Nippon Steel Corp. ឱ្យផ្តល់សំណងដល់ ដើមបណ្តឹងកូរ៉េ ជុំវិញការបង្ខំឱ្យធ្វើការ ក្នុងរបបអាណានិគម។

ក្រុមហ៊ុន Nippon Steel បានប្តឹងឧទ្ធរណ៍ ទៅតុលាការនៅខែធ្នូ ឆ្នាំ២០២១ ដើម្បីលក់ទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីទូទាត់សំណងការខូចខាតដែលប្រគល់ជូនដើមបណ្តឹង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ ជប៉ុន។

ក្រុមហ៊ុនទាំងពីរបានបដិសេធ មិនអនុវត្តតាមសេចក្តីសម្រេចនេះ ដោយរដ្ឋាភិបាលជប៉ុន ប្រកាន់ជំហរថាបញ្ហា នៃការទាមទារដែលកើតចេញ ពីសម័យអាណានិគម ត្រូវបានដោះស្រាយ ក្រោមកិច្ចព្រមព្រៀងទ្វេភាគី ដែលបានចុះហត្ថលេខារួម ជាមួយនឹងសន្ធិសញ្ញាឆ្នាំ១៩៦៥ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានលក្ខណៈធម្មតា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top