ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋជាង១០០នាក់ ត្រូវបានជម្លៀសចេញ ពីក្រុង Mariupol

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ថា ទាំងយោធារុស្ស៊ី និងអ៊ុយក្រែនបានលើកឡើងដូចគ្នាថា មនុស្សជាង១០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែខុសគ្នា ត្រង់ចំនួនពិតប្រាកដ និងព័ត៌មានលម្អិតផ្សេងទៀត ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទបានឲ្យដឹងថា មនុស្សចំនួន១២៦នាក់ ត្រូវបានជម្លៀសចេញពីរោងចក្រ Azovstal និងផ្ទះនៅជាប់គ្នាក្នុងទីក្រុង Mariupol កាលពីចុងសប្តាហ៍មុន ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិស យោធាអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃចន្ទថា មនុស្សជាង១០០នាក់ ដែលត្រូវបានជម្លៀសចេញពីក្រុង Mariupol បានមកដល់ទីក្រុង Zaporizhzhia ភាគខាងត្បូងដែលគ្រប់គ្រងដោយអ៊ុយក្រែន ។

ទីភ្នាក់ងារសារព័ត៌មាន របស់ប្រធានាធិបតីបានរាយការណ៍ថា ប្រធានការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានលើកឡើងថា ការបញ្ចប់ជម្លោះ និងការដកទ័ពរុស្ស៊ី ចេញពីទឹកដីអ៊ុយក្រែន គឺជាគោលបំណង របស់ទីក្រុងគៀវ ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ។

លោក Yermak ត្រូវបានគេដកស្រង់សម្ដី ក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ CNN ថា “សម្រាប់យើង អ្វីដែលជាមូលដ្ឋានដែលយើងមិនត្រៀមខ្លួន ជាស្រេច ក្នុងការសម្រុះសម្រួលគឺឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top