ព័ត៌មានអន្តរជាតិ

រុស្សី អនុម័តច្បាប់ថ្មីដើម្បីសងសឹក ជាមួយនឹងបណ្តាប្រទេស មិនគួរឲ្យរាប់អានឬ Unfriendly States

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅថ្ងៃអង្គារនេះបានប្រកាសបង្ហាញ នូវកញ្ចប់ផែនការសកម្មភាពសេដ្ឋកិច្ចមួយចំនួន ដែលនឹងត្រូវប្រើប្រាស់ សម្រាប់ជាការសងសឹក និងប្រឆាំងទៅទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់បណ្តាប្រទេសលោកខាងលិច។

នៅក្នុងសេចក្តីប្រកាសបង្ហាញ ដែលមានបង្ហោះលើវេបសាយរបស់ វិមានក្រមឡាំងផងដែរបានសរសេរថា៖ ក្រឹត្យថ្មីនេះធ្វើឡើងដើម្បី អាចការពារផលប្រយោជន៍
ជាតិរបស់រុស្ស៊ី ហើយត្រូវបានអនុម័តទៅលើភាគី ដែលពាក់ព័ន្ធនឹងសកម្មភាពមិនគួរ ឲ្យរាប់អានរបស់ប្រទេសមួយចំនួន ជាពិសេសអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន
ដែលកន្លងមកពួកគេបាន បំពានច្បាប់អន្តរជាតិ និងមានបំណងដកហូត ដោយខុសច្បាប់សហព័ន្ធរុស្ស៊ី និងនីតិបុគ្គលនៃទ្រព្យសម្បត្តិ របស់ជនជាតិរុស្សី។

ក្នុងនោះផងដែរលោកប្រធានាធិបតី Putin ក៏បានប្រកាសទុកពេលឲ្យរដ្ឋមន្ត្រីទាំងអស់ របស់ខ្លួនចំនួន ១០ថ្ងៃក្នុងការកំណត់ឲ្យបាននូវ បុគ្គលទាំងអស់ដែលពាក់ព័ន្ធ
ទៅនឹងសកម្មភាពទាំងនោះ ចូលទៅក្នុងបញ្ជីដើម្បីអាច អនុវត្តច្បាប់ថ្មីរបស់ខ្លួនមួយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top