យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារបានស្វាគមន៍ ការជម្លៀសដោយសុវត្ថិភាព របស់ជនស៊ីវិល ពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរីករាយដែលជនស៊ីវិលជាង១០០នាក់ ត្រូវបានជម្លៀសដោយជោគជ័យ ពីរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol នៅក្នុងប្រតិបត្តិការដែលសម្របសម្រួល ដោយជោគជ័យដោយអង្គការ សហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម” ។
លោក Guterres បានលើកឡើងថា “ខ្ញុំសង្ឃឹមថា ការបន្តការសម្របសម្រួល ជាមួយទីក្រុងគៀវ និងទីក្រុង ម៉ូស្គូ នឹងនាំឱ្យមានការផ្អាកផ្នែកមនុស្សធម៌បន្ថែមទៀត ដែលនឹងអនុញ្ញាតឱ្យជនស៊ីវិល ឆ្លងកាត់ដោយសុវត្ថិភាព ពីការប្រយុទ្ធគ្នា និងជំនួយ ដើម្បីទៅដល់ប្រជាជន ដែលតម្រូវការធំបំផុត” ។
ទាំងយោធារុស្ស៊ី និងអ៊ុយក្រែន បានឲ្យដឹងផងដែរថាមនុស្សជាង ១០០នាក់ត្រូវបានជម្លៀសចេញ ពីទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន ដែលត្រូវបានឡោមព័ទ្ធ៕
ប្រែសម្រួល ឈូក បូរ៉ា