គៀវ៖ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថាអ៊ុយក្រែន បានទទួល ៤,៥ពាន់លានអឺរ៉ូ (ប្រហែល ៤,៧៣ ពាន់លានដុល្លារអាមេរិក) ជាជំនួយអន្តរជាតិហិរញ្ញវត្ថុ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះជាមួយ ប្រទេសរុស្ស៊ី។

លោក Shmyhal បានលើកឡើងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសអ៊ុយក្រែន បានទទួលមូលនិធិជំនួយចំនួន ៥០០លានដុល្លារពីធនាគារពិភពលោក ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Shmyhal បានបន្ដថា “យើងមានអំណរគុណជាពិសេស ចំពោះការគាំទ្របែបនេះ។ នេះជួយយើងក្នុងការរក្សាអត្ថប្រយោជន៍ សង្គមទាំងអស់ ឱ្យបានពេញលេញ ក៏ដូចជាការបើកកម្មវិធីជំនួយថ្មីៗ”។
លោក បាន ជម្រាប ថា រដ្ឋាភិបាល បាន បើក ដំណើរការ វេទិកា មួយ ដែល នឹង ជួយ រៃអង្គាស ប្រាក់ សម្រាប់ ការ ស្តារ ប្រទេស ក្រោយ ជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា
