បឺលីន៖ ប្រហែលពាក់កណ្តាលនៃក្រុងក្នុងប្រទេសអាល្លឺម៉ង់ មានការលំបាកក្នុងការទប់ទល់នឹង ការកើនឡើងតម្លៃថាមពល នេះបើយោងតាមការស្ទង់មតិដែលចេញផ្សាយដោយធនាគារផ្សព្វផ្សាយរបស់រដ្ឋ KfW កាលពីថ្ងៃអង្គារ។
ក្នុងខែកុម្ភៈ តម្លៃអគ្គិសនីប្រើប្រាស់ និងឥន្ធនៈហ្វូស៊ីលផ្សេងៗបានឡើងដល់ ៤០ភាគរយខ្ពស់ជាងតម្លៃមធ្យមសម្រាប់មុនកូវីដ-១៩ ឆ្នាំ២០១៩។ សាលាក្រុងក៏រងផលប៉ះពាល់ដោយការវិវឌ្ឍន៍ទាំងនេះផងដែរ ទាក់ទងនឹងតម្លៃ សម្រាប់កំដៅ អគ្គិសនី ឬប្រេងឥន្ធនៈ។
លោក Fritzi Koehler-Geib ប្រធានសេដ្ឋវិទូនៅ KfW បានលើកឡើងថា “ក្រុងភាគច្រើនមានអារម្មណ៍យ៉ាងច្បាស់ពីផលប៉ះពាល់នៃតម្លៃថាមពលខ្ពស់ ហើយសម្រាប់មនុស្សជាច្រើន សូម្បីតែតំណាងឱ្យបន្ទុកដ៏ច្រើន” ។
KfW បានរកឃើញថា សាលាក្រុងត្រូវឆ្លើយតបទៅនឹងការកើនឡើងតម្លៃថាមពលដោយការសន្សំប្រាក់លើធាតុថវិកាផ្សេងទៀត ក៏ដូចជាដោយ “ចាត់វិធានការកែតម្រូវក្នុងការប្រើប្រាស់ថាមពល”។
ស្ទើរតែ ៧០ភាគរយនៃទីក្រុង ដែលបានស្ទង់មតិបានឲ្យដឹងថាពួកគេកំពុងចាត់វិធានការ ដើម្បីបង្កើនការវិនិយោគលើប្រសិទ្ធភាពថាមពល ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងការចំណាយ៕ប្រែសម្រួល ឈូក បូរ៉ា