ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជំរុញឱ្យប្រទេសលោកខាងលិច បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ។

វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា លោក ពូទីន បានប្រាប់លោក ម៉ាក្រុង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការជម្លៀសជនស៊ីវិលចេញពី Mariupol ។
ប្រធានាធិបតីរុស្ស៊ីបានជំរុញ ប្រទេសលោកខាងលិច ឱ្យបញ្ឈប់ការបំពាក់អាវុធ ដល់ទីក្រុងគៀវ ដោយលើកឡើងថា រុស្ស៊ី បើកចំហសម្រាប់ការសន្ទនា។
លោកពូទីន បានកត់សម្គាល់ថា ការដាក់ទណ្ឌកម្ម របស់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ី កំពុងធ្វើឱ្យអសន្តិសុខស្បៀងពិភពលោក កាន់តែអាក្រក់ឡើង ជាការឆ្លើយតបទៅនឹង ការព្រួយបារម្ភរបស់លោក ម៉ាក្រុង លើបញ្ហានេះ៕
ប្រែសម្រួល ឈូក បូរ៉ា
