បរទេស៖ មេបញ្ជាការនៃបញ្ជាការដ្ឋានហ្វឹកហ្វឺនកងទ័ពទី ៧ បានបញ្ជាក់កាលពីថ្ងៃពុធថា យោធាអាមេរិកកំពុងបណ្តុះបណ្តាល កងទ័ពអ៊ុយក្រែន ដើម្បីប្រតិបត្តិការយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ផ្សេងទៀតដែល ផ្គត់ផ្គង់ដោយអង្គការណាតូនៅ Grafenwoehr ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយទោ Joseph Hilbert បានប្រាប់អ្នកយកព័ត៌មានថា យោធាអាមេរិកបានបណ្តុះបណ្តាល ទាហានអ៊ុយក្រែនជាង 20 000 នាក់ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដោយរំពឹងទុកមុនថា នឹងមានជម្លោះជាមួយរុស្ស៊ី។

Grafenwoehr ដែលមានទីតាំងនៅភាគខាងកើតរដ្ឋ Bavaria ត្រូវបានសាងសង់ឡើងដំបូង ដោយអធិរាជអាល្លឺម៉ង់ មុនពេលសង្រ្គាមលោកលើកទីមួយ។ វាត្រូវបានពង្រីកដោយ Wehrmacht ក្នុងឆ្នាំ 1938 ហើយប្រើដើម្បីអនុវត្តយុទ្ធសាស្ត្រ Blitzkrieg ។ យោធាអាមេរិកបានកាន់កាប់តំបន់នេះ នៅឆ្នាំ 1945 ហើយបានប្រតិបត្តិការវាតាំងពីពេលនោះមក។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោកឧត្តមសេនីយ៍ Hilbert បានបញ្ជាក់នូវរបាយការណ៍មុននេះថា កងទ័ពឆ្មាំជាតិរដ្ឋផ្លរីដា កំពុងបណ្តុះបណ្តាលជនជាតិ អ៊ុយក្រែនលើការប្រើយន្តហោះ M777 ថ្មី ដែលសហរដ្ឋអាមេរិកបានបញ្ជូន ជាជំនួយយោធាដល់ទីក្រុងកៀវ។ លោក Hilbert បាននិយាយថា ក្រុមទីមួយ ដែលមន្ត្រីមន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទថា មានគ្រូបង្ហាត់ចំនួន 170 នាក់ បានត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញហើយ ខណៈដែល 50-60 នាក់ផ្សេងទៀត បានបញ្ចប់ការបណ្តុះបណ្តាលរបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា
