កង់បេរ៉ា៖ សាកលវិទ្យាល័យកំពូលៗរបស់អូស្ត្រាលីបានព្រមានថា និស្សិតពេទ្យបន្ថែម គឺត្រូវការជាចាំបាច់ ដើម្បីបញ្ចៀសវិបត្តិកម្លាំងពលកម្ម ដែលកំពុងកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ក្រុម (Go8) ដែលជាសម្ព័ន្ធនៃសាកលវិទ្យាល័យស្រាវជ្រាវវរជនកាលពីថ្ងៃព្រហស្បតិ៍បានបោះពុម្ពក្រដាសគោលនយោបាយដោយអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធផ្តល់មូលនិធិយ៉ាងហោចណាស់ ១០០០កន្លែងបន្ថែម សម្រាប់និស្សិតពេទ្យក្នុងស្រុកជារៀងរាល់ឆ្នាំ។
ប្រភពបានព្រមានថាការពឹងផ្អែកលើការជ្រើសរើសវេជ្ជបណ្ឌិត ដែលបានទទួលការបណ្តុះបណ្តាលជាអន្តរជាតិ គឺមិនមាននិរន្តរភាពទេបន្ទាប់ពីមានការរីករាលដាលនៃមេរោគឆ្លងដោយសារតែការកើនឡើងនៃការដុតបំផ្លាញ ដែលធ្វើឲ្យប្រទេសអូស្ត្រាលីដើរលើផ្លូវទៅរកវិបត្តិកម្លាំងពលកម្ម។
ក្រដាសគោលនយោបាយនេះត្រូវបានគាំទ្រដោយក្រុមវេជ្ជបណ្ឌិតនាំមុខគេ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងនាយកដ្ឋានសុខាភិបាលរបស់រដ្ឋាភិបាល។
លោក Vicki Thomson នាយកប្រតិបត្តិនៃក្រុម Go8 បានឲ្យដឹងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយថា “ពួកគេយល់ស្របថា ការផ្តល់កម្លាំងពលកម្មផ្នែកវេជ្ជសាស្រ្តនាពេលអនាគតរបស់ប្រទេសអូស្ត្រាលីនឹងតម្រូវឱ្យមានការផ្លាស់ប្តូរជំហានមួយ៕
ប្រែសម្រួល ឈូក បូរ៉ា