ព័ត៌មានអន្តរជាតិ

ហុងគ្រី ប្រដូចការកាត់ផ្តាច់ការ នាំចូលហ្គាសរុស្ស៊ីដូចនឹង ការទំលាក់នុយក្លេអ៊ែរ លើសេដ្ឋកិច្ចរបស់ខ្លួន

បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការរិះគន់ខ្លាំងៗទៅលើផែនការ កាត់ចោលការនាំចូលទាំងអស់ នៃហ្គាសរបស់រុស្សី ដែលត្រូវរៀបចំឡើងដោយ សហភាពអឺរ៉ុបដោយអះអាងថា បម្រាមបែបនេះហាក់ដូចជា ការទំលាក់គ្រាប់បែក នុយក្លេអ៊ែរមួយគ្រាប់មកលើ សេដ្ឋកិច្ចរបស់ប្រទេសយ៉ាងដូច្នេះដែរ។

ថ្លែងទៅកាន់ប៉ុស្តិវិទ្យុ Kossuth Radio កាលពីថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រី Viktor Orban បានបញ្ជាក់ដែរថា សមាជិកអឺរ៉ុបទាំងឡាយ ដែលបានព្រមព្រៀងកាលពីមុននេះ បន្តិចចំពោះក្តីព្រួយបារម្ភបញ្ហាថាមពល នឹងត្រូវដោះស្រាយបញ្ហាទាំងនោះរៀងៗខ្លួន។

លោកនាយករដ្ឋមន្ត្រី ក៏បានព្រមានដែរថាសំណើ ផែនការចុងក្រោយក្នុងការកាត់ផ្តាច់ ហ្គាសពីរុស្សីដោយអឺរ៉ុបនោះ ទោះដោយមានគោលបំណង ឬគ្មានគោលបំណងក្តីវានឹង ធ្វើឲ្យសហគមន៍អឺរ៉ុបទាំងមូលជួបប្រឈម ទៅនឹងផលលំបាកធ្ងន់ធ្ងរជាមិនខាន ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top